អាណិតខ្លោចចិត្ត😭! ជួបគ្រោះថ្នាក់រថយន្តបុក ឡានពេទ្យឯកជនដឹកអ្នកជំងឺ២ទៅ៣គ្រឿង សុខចិត្តបើកហួស ឲ្យគ្នាកាក់កង់បីដឹកជនរងគ្រោះដើម្បីសង្គ្រោះជីវិត…(មានវីដេអូ)

កាលពីវេលាម៉ោង ៣៖០០នាទីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបុកកង់បី បណ្ដាលឲ្យម្ចាស់កង់បីរបួសធ្ងន់ធ្ងរ ដែលកន្លែងកើតហេតុតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។

អ្វីដែលមហាជនហួសចិត្តនោះ ឡានពេទ្យឯកជន២ទៅ៣គ្រឿង ឃើញស្ថានភាពមិនអាចស៊ីលុយស្រួល សុខចិត្តបើកហួសអ្នកជនរងគ្រោះ។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Khuth Chan Vutha បានបង្ហោះថា៖ «ឡាន​ពេទ្យ​ឯកជន​ដេីរ​ដឹក​អ្នក​របួស​តាម​ផ្លូវ​ មក​2-3 ឡាន​ហេីយ​វា​ឃេីញ​ស្ថាន​ភាព​មិន​អាច​សុីលុយ​ស្រួល​ វា​សុខចិត្ត​បេីក​ឡាន​ហួស​ អញ្ចឹង​មាន​តែ​កាក់​ម៉ូតូ​កង់​3 តាមផ្លូវដឹកអ្នក​របួស​ដេីម្បី​សង្រ្គោះ​ជីវិត​ព្រោះ​អ្នក​របួស​ស្ថាន​ភាព​កាន់​តែ​អាក្រក់​ហេីយ​ បេីទុក​ច្រេីន​ម៉ោង​បែបនេះ​ប្រាកដ​ជា​ពិបាក​ណាស់»។