វេទនាណាស់🙏😭! សម្រាលកូនបាន២០ថ្ងៃ ទៅស៊ីឈ្នួលកាប់ដំឡូងគេ គ្មានអីហូបទេ ហូបបាយជាមួយអំបិល កូនតូចបានត្រឹមទឹកបបរឲ្យអឹម ឯប្ដីក៏រត់ចោលទៀត 🙏😭សូមជួយស៊ែរឲ្យសប្បុរសជនជួយផង….

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ នារី ចិត្តធម៍ បានបង្ហោះកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ដោយរៀបរាប់ថា៖ អាណិតគ្នាណាស់សម្រាលបាន20ថ្ងៃអត់មានលុយទើបទៅស៊ីឈ្នួលកាប់ដំឡូងគេ អត់មានអីហូប ​ហូបតែបាយជាមួយអំបិល គ្មានទឹកដោះអោយកូនអឹមទេបានតែទឹកបបរអោយកូនអឹម

គ្មានសូម្បីតែខោអាវអោយកូនស្លៀកពាក់ នេះខ្ញុំបានប្រមូលខោអាវដែលកូនលែងពាក់អោយបានខ្លះ ពិតជាអាណិតប្អូនស្រីណាស់ ប្តីក៏រត់ចោលទៀត បេីបងប្អូនចង់ជួយសូមទាក់ទងមកលេខ​៖

012545684
ABA : 000635152
Name : Nguon Raksmey