អាចទេឈប់ទិញកាហ្វេប្រ៊េន១ថ្ងៃ ហើយយកលុយនោះជួយសាងសង់សាលាមតេយ្យនៅសំបួរ អាណិតក្មេងៗគ្នាចង់បានសាលាសុវត្ថិភាព🙏🙏🙏….

សូមបងប្អូនអ្នកមានសទ្ធាជ្រះថ្លា មេត្តាអាណិតដល់ក្មេងសិស្សសាលាទាំងអស់នៃសាលាមតេយ្យនៅសំបួរ ដែលស្ថិតនៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សាលាដែលក្មេងៗរៀនរាល់ថ្ងៃនេះមានលក្ខណៈទ្រុឌទ្រោម ជញ្ជាំងឈើពុកផុយ ពិតជាគ្មានសុវត្ថិភាពសោះសម្រាប់ក្មេងៗ។

ក្មេងសិស្សសាលាទាំងអស់ សូមលើកម្រាមដៃដប់ សំពះដល់ពុកម៉ែមាមីង បងប្អូន មេត្តាជួយជាថវិកាដើម្បីសាងសង់សាលារៀនជូនដល់ពួកគាត់ ឲ្យមានទីកន្លែងសិក្សាសុវត្ថិភាព។

នេះបើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ នារី ចិត្តធម៍ បានសរសេររៀបរាប់ថា៖ អាចទេ​ សុំត្រឹមម្នាក់​ 1$ ដេីម្បីសាងសង់សាលាមតេយ្យនៅសំបួរ? ? ដូចបងប្អូnបានឃេីញហេីយ​ សាលាចាស់ទ្រុឌទ្រោម​ ឈឺពុកៗគ្មានជញ្ចាំង​ មេីលទៅមិនមានសុវត្ថិភាពទាល់តែសោះ😥😥

នាងខ្ញុំសូមអំពាវសប្បុរសជនមេត្តាជួយជាថវិកា​ដេីម្បីសាងសង់សាលានេះផង🙏🙏🙏 តិចក្តីច្រេីនក្តី​ តាមសទ្ធារជ្រះថ្លា🙏🙏សាលានេះស្ថិក្នុងភូមិសំបួរ​ ឃុំព្រៃគុយ​ ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ​ ☎️012545684/ ABA : 000635152/ Name : Nguon Raksmey