សូមអាជ្ញាធរខេត្តព្រះសីហនុជួយរកដំណោះស្រាយអោយគ្រួសារខ្ញុំផង សមត្ថកិច្ចតាមចាប់ក្រុមកឺកឺជាប់ផ្ទះខ្ញុំ ធ្វើឲ្យខូចខាតជាច្រើន អ្នកណាទទួលខុសត្រូវ?

យោងតាមគណនីហ្វេសប៊ុកឈ្មោះ ឆៃ អុិនហ៊ួន បានសរសេររៀបរាប់នៅមុននេះថា «អរគុណសន្តិភាព ផ្ទះខ្ញុំខ្ទិចអស់ហើយដោយសារតែបងបងសមត្ថកិច្ចចេញប្រតិបត្តិការចាប់ក្រុមកឺកឺជាប់ផ្ទះខ្ញុំ

ហើយប៉ះពាល់ខូចខាតផ្ទះខ្ញុំហើយសួរថាអ្នកណាជាអ្នកទទួលខុសត្រូវ ហើយគាត់ថាគាត់មិនដឹងទេតួរនាទីគាត់ជាអ្នកចាប់ជនល្មើសទោះដោយវិធីណាក៏ដោយធ្វើយ៉ាងមិចអោយតែបានជនល្មើស ហើយចឹងមិចត្រូវដុតផ្ទះប្រជាជនដើម្បីចាប់ជនល្មើសក៏ដុតដែរមែន

ហើយគាត់ថាផ្ទះនឹងដោះស្រាយធ្វើខ្លួនឯងទៅ ហើយមិចចាប់ជនល្មើសយកស្នាដៃហើយ ផ្ទះខ្ញុំខ្ទិចអត់គិតរក់ដំណោះស្រាយអោយខ្ញុំជាជនរងគ្រោះចឹង
សូមអាជ្ញាធរខេត្តព្រះសីហនុជួយរក់ដំណោះស្រាយអោយគ្រួសារខ្ញុំផង»

ប្រភព៖ ឆៃ អុិនហ៊ួន