អាសូរណាស់😭😭 ត្រូវកូនៗបោះបង់ចោល រស់នៅក្នុងលូ លោកយាយអង្គុយបណ្ដើរយំបណ្ដើរដោយគ្មានទឹកផឹកគ្មានបាយហូបទេ ម៉ែម្នាក់ចិញ្ចឹមកូនៗបាន ឯកូនៗវិញសុខចិត្តបោះបង់ម៉ែចោល….

ពិតជាសង្វេគណាស់ កើតមកក្រោមមេឃតែមួយ វាសនាខុសគ្នាឆ្ងាយណាស់ លោកមានកូននឹងគេដែរ ប៉ុន្តែកូនៗគ្មានចិត្តធម៌ សុខចិត្តបោះបង់ម្ដាយចោលឲ្យនៅក្នុងលូ ក៏មិនបីបាច់ថែរក្សាគាត់ ឲ្យដូចនឹងកាលគាត់ថែរក្សាកូនៗទាំងអស់នោះទេ។

នេះយោងតាមគណនីហ្វេសប៊ុកឈ្មោះ Long Dara Omc បានសរសេររៀបរាប់ថា៖ «សង្វែកចឹត្តអានិតណាស់លោកយាយអើយ!! លោកយាយម្នាក់ជាជនជាតិវៀតណាម ដោយកូនៗបោះបង់ចោល ហើយក៏បានដឹកលោកយាយកម្សត់មកបោះចោលក្រោយថ្នល់ឆ្ងាយពីរភូមិអ្នកស្រុក. ដោយលោកយាយក្តៅពេកក៏លូនចូលច្រកក្រោមលូទឹក អង្គុយបន្តើរយំបន្តើរដោយគ្មានទឹកផឹកគ្មានបាយហូប មើលហើយសង្វែកចឹត្ត កម្សត់ទៀត យាយគេយាយយើង 😢😢😭😭ជីវិតអើយជីវិត»

បន្ទាប់ពីរូបថតលោកយាយ ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនសម្ដែងក្ដីអាណិតអាសូរជាខ្លាំង ព្រោះតែមានកូននឹងគេដែរ ប៉ុន្តែមិនអាចជួយលោកយាយបាន។