រំភើបជំនួស! ថៅកែពេជ្រ ទ្រី ដាណា បានឧបត្ថម្ភដល់ក្មេងស្រីរងគ្រោះយុវតីមរកតនូវខ្សែករពេជ្រ និងម៉ូតូថ្មីស្រឡាងមួយគ្រឿង….

ដូចដែលបានដឹងរឿងហើយ រឿងរ៉ាវយុវតី៤នាក់ ដែលបាន ព្រួត​គ្នា វា យ ធ្វើ បាប យុវតី ម្នាក់ ក្នុងវិទ្យាល័យផ្សារដើមថ្កូវ ក្នុងរូបភាពសាហាវ និងព្រៃ ផ្សៃ ណាស់ ដោយក្មេងស្រីរង គ្រោះ ជាំពេញខ្លួន និងត្រូវ បានពួកគេ គំ រា ម មិនឲ្យប្រាប់អ្នកណាទៀត។ បើតាមសមត្ថកិច្ច ជនរងគ្រោះរៀនថ្នាក់ទី៨ ឈ្មោះ ស្រ៊ុន កែវមរកត អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ផ្លូវ៣៤៣០។ ចំណែកក្រុមជនបង្កមានគ្នា ៤នាក់ រៀនថ្នាក់ទី៩ម្នាក់ ដោយហៅបក្ខពួកពីខាងក្រៅស្រីវិទ្យាល័យផ្សេងចំនួន ៣ទៀត មកវា យ ថែមទៀត។

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ច បានឃា ត់ ខ្លួ ន សិស្សស្រីៗ ៤នាក់ យកទៅសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់ ក្រោយវីដេអូនោះត្រូវបានលេខធ្លាយតាមបណ្តាញសង្គម និងមហាជនជាច្រើនបានសម្តែងនូវការខឹងសម្បារចំពោះទង្វើ បង តូច បងធំបែបនេះ។ អាណាព្យាបាលជនបង្ក និងក្រុមក្មេងស្រីទាំងនោះ បានសុំទោសជាសាធារណៈ ធ្វើកិច្ចសន្យាមិនប្រព្រឹត្តបែបនេះលើកក្រោយទៀត និងសងសំណងជំងឺចិត្ត២ពាន់ដុល្លារ ដល់ក្រុមគ្រួសារកុមារីរងគ្រោះ។

ដោយឡែកនៅថ្ងៃនេះ យុវតីខាងលើ បានមកជួបអ្នកនាងទ្រី ដាណា ដែលគេស្គាល់ថាម្ចាស់ហាងពេជ្រមួយកន្លែង និងម្ចាស់ម៉ាកគ្រឿងសំអាងដ៏ល្បីមួយ ក្នុងនោះផងដែរ​អ្នកនាង ដាណា បានឧបត្ថម្ភខ្សែកមួយខ្សែ និងម៉ូតូថ្មីមួយគ្រឿង ដើម្បជាការលើកទឹកចិត្ត។ នេះបើតាមទំព័រហ្វេសបុកអ្នកនាងបានបង្ហោះមុននេះបន្តិច

យ៉ាងដូច្នេះថា៖ក្រោយការជួប😰😰ស្ដាប់​ឪពុក​ម្ដាយ​គាត់​រៀប​រាប់​ទាំង​រលីង​រលោង ខ្ញុំ​រន្ធត់​ចិត្ត​ណាស់។ ធម្មតា​កូន​ស្រី ស្រលាញ់​ស្ទើរ​លេប បែរ​ត្រូវ​គេ​វាយ​ដំ​ច្រំ​ធាក់ ហើយ​ឃើញ​ស្រស់​ៗ​ក្នុង​វីដេអូ​ទៀត មាន​អារម្មណ៍​បែប​ណា​ទៅ? 😢😢😢

ថ្ងៃ​នេះ​ខ្ញុំ​បាន​ជួប​ឪពុក​ម្ដាយ និង​ក្មេង​ស្រី​ដ៏​គួរ​អាណិត​នេះ​ហើយ ខ្ញុំ​ប្រាប់​គាត់​ថា កុំ​ខ្លាច កុំ​ខ្វល់​តទៅ​ទៀត អ្នក​ណា​ធ្វើ​អី​ដាក់​បែប​ហ្នឹង​ទៀត ត្រូវ​ហ៊ាន​ប្រាប់ ហ៊ាន​និយាយ ត្រូវ​ធ្វើ​ជា​មនុស្ស​ស្រី​ដ៏​រឹង​មាំ ក្លាហាន និង​ព្យាយាម​តស៊ូ​រៀន​សូត្រ។

ខ្ញុំ​អាណិត​គាត់ ខ្ញុំ​គិត​ដល់​ជីវិត​ខ្ញុំ​ដែល​ធ្លាប់​នៅ​ម្នាក់​ឯង ធ្លាប់​រង​ការ​ភ័យ​ខ្លាច​សព្វ​គ្រប់​បែប​យ៉ាង តែ​ខ្ញុំ​មិន​ដែល​ចុះ​ចាញ់​ទេ ខ្ញុំ​តែ​ប្រាប់​ខ្លួន​ឯង​ថា ត្រូវ​តែ​ជម្នះ ត្រូវ​តែ​ហ៊ាន​ប្រឈម​មុខ ទោះ​មាន​រឿង​អី​កើត​ឡើង​ក៏​ដោយ។

ខ្ញុំ​លើក​ទឹក​ចិត្ត​ឱ្យ​គាត់​ប្រឹង​រៀន​សូត្រ ហើយ​ផ្ដល់​ខ្សែ​ក​ឱ្យ​គាត់​មួយ​ខ្សែ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត។ តែ​ខ្ញុំ​ឱ្យ​គាត់​សន្យា​ថា ប្រឹង​រៀន​សូត្រ ឈប់​ភ័យ​ខ្លាច ហើយ​មាន​រឿង​អី​ត្រូវ​ប្រាប់​ឪពុក​ម្ដាយ ហើយ​បើ​មាន​គេ​គំរាម ត្រូវ​ប្រាប់​គ្រូ តែ​បើ​នៅ​តែ​គេ​ធ្វើ​បាប​ទៀត អាច​ប្រាប់​ខ្ញុំ​បាន។ គាត់​ថា ឈប់​ឱ្យ​គេ​ធ្វើ​បាប​ហើយ!😊😊
ចាប់ពីពេលនេះទៅនៅពេលដែលអូ​នលេីកខ្សែរករពាក់និងជិះម៉ូតូគឺនឹកឃេីញដល់បងដាណាប្រាប់ថាអូនត្រូវតែខ្លាហ៊ាននិងរឹងមាំជានិច្ច​ ព្រោះបងដាណាស្រលាញ់អ្នករឹងមាំ💪💪