កុំដាច់ចិត្តពេកស៊ែរ១ផង🙏🙏🙏 បុរសល្បុក្កតោម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ គ្មានលទ្ធភាពព្យាបាល សង្ឃឹមថាបងប្អូនជួយផង គាត់កំពុងសម្រាកនៅមន្ទីពេទ្យលោកសង្ឃ….

យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Thun Virakpor បានសរសេររៀបរាប់ថា៖ ខ្ញុំមិនដែលសុំអ្វីពីរអ្នកទាំងអស់ទេ តែម្ដងនេះខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាដែលជាfriends នៅក្នុងហ្វេសបុកនេះជួយស៊ែរដើម្បីឲ្យដល់សប្បុរសជនដែលចង់ជួយគាត់ផង

គាត់ឈ្មោះ វ៉ាន់ថា(អថ័ន រាជសីហ៍) គាត់គឺជា អ្នកល្បុក្កតោម្នាក់ហើយក៏ជារាមច្បងរបស់ខ្ញុំដែរ គាត់ស្រឡាញ់ល្បុក្កតោណាស់ មិនថាគាត់រវល់រឺពិបាកខ្លាំងប៉ុណ្ណាក៏គាត់មិនទៅណាចោលល្បុក្កតោដែរ

គាត់ជាមេគ្រួសារ គាត់រ៉ាប់រងច្រើន ព្រោះគាត់មានសមាជិកគ្រួសារច្រើន តែពេលនេះគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ហើយគ្មានថវិការគ្រប់គ្រាន់សម្រាប់ព្យាបាល សូមបងប្អូនជួយគាត់ផង ទោះតិចក្ដីច្រើនក្ដីក៏ជាទឹកចិត្ត

គាត់កំពុងសម្រាកនៅមន្ទីពេទ្យលោកសង្ឃ លេខទូរស័ព្ទខាងគ្រួសារគាត់០៨៧៦៥៥៣៤៤
សូមអរគុណ