ហួសចិត្ត! សែនដកជើងធូប ផ្លាស់​ប្ដូរ​ជំនាងផ្ទះ​ថ្មី​ ជំនាងផ្ទះ​ចាស់ទុកតាមគៀនរបងវត្ត តើនរណាជាអ្នកប្រមូលយកទៅបោះចោល?

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Lingling Heng បានបង្ហោះឲ្យដឹងថា៖ សែន​ដកជេីង​ធូប​ ផ្លាស់​ប្ដូរ​ជំនាងផ្ទះ​ថ្មី​ ជំនាងផ្ទះ​ចាស់​ អោយខាងសិនទ្រី​ប្រមូល​បោះចោល​ អត់ល្អ​ អត់ហុងស៊ុយ​ទេ​ ទាល់យកដាក់តាមរបងវត្តបានល្អ​

ចង់ដឹងអត់ថាបន្ទាប់​ពីអ្នកបោះចោល​ហេីយ​អ្នកណាអ្នកដេីរ​ប្រមូល​? ? គឺតាអាចារ្យ​និងលោកសង្ឃ​ដែលដឹករទេះដេីរប្រមូល​ ចង់ដឹងដល់​ហេីយថាអាជំនឿនឹងចេញមកពី​ណា? បេីគិតពីសីលធម៍វិញ​ និយាយ​លែងចេញម៉ង​

ស្រឡាញ់​កន្លែងស្អាត​ ចូល​ចិត្ត​កន្លែងមានខ្យល់​អាកាសល្អ​ តែម្នាក់ៗដេីម្បី​តែខ្លួនឯង​ យកសំរាម​ កំទេចផេះ​ ជេីងធូបចាស់ច្រកថង់​មកចោល​ពេញរបងវត្ត​
2020ហេីយ​ ពូមីងអេីយ​ កាត់បានកាត់​ខ្លះទៅ