សូម១០០០ស៊ែរ🙏🙏🙏 អគារសិក្សាសង់បាន៦០%ហើយ តែកំពុងជួបការខ្វះខាត សូមញាតិញោមជួយដល់វត្តចំណាស់មួយក្នុងស្រុកមេសាងផង….

ដោយយោលទៅតាមស្ថានភាពជាក់ស្ដែង នាពេលបច្ចប្បន្ននេះ វត្តសំរោង ជាវត្តចំណាស់មួយក្នុងស្រុកមេសាង ដែលបានបង្កើតសាលាបាលី(1993_2020)។ ប៉ុន្តែ ចាប់តាំងពីបើកសាលា រហូតមកទល់និងបច្ចប្បន្ន សាលាពុទ្ធិកបឋមសិក្សាវត្តសំរោង ពុំមានអាគារសិក្សាបានសមរម្យនៅឡើយទេ។

កន្លងមក សាលាបាលីតែងប្ដូរផ្លាស់តាមស្ថានភាព ចួនកាលត្រូវរៀនក្រោមកុដិ,ក្រោមសាលាឆាន់, ក្រោមដើមឈើ, ក្បែរព្រះវិហារជាដើម។ ដោយមើលឃើញពីកង្វះខាតជាក់ស្ដែង អតីតកូនសិស្សសាលាបាលីគ្រប់ជំនាន់ លោកគ្រូឧទ្ទសាចារ្យ ព្រមទាំងពុទ្ធបរិស័ទ បានប្រជុំគ្នាដើម្បីដាក់គោលដៅសាងសង់អាគារសិក្សាមួយខ្នង ដែលមានកម្ពស់២ជាន់ បណ្ដោយប្រវែង២១ម៉ និង ទទឹង៦.៥ម៉ ក្នុងតម្លៃ៧៦០០០ដុល្លារ។

គិតមកដល់ថ្ងៃនេះ អាគារសិក្សាសាងសង់បាន៦០ភាគរយហើយ ប៉ុន្តែនៅមានកង្វះខាត ផ្នែកដំបូល ការ៉ូ ទ្វារ បង្អូច ទាំងស្រុង។ អាស្រ័យហេតុដូចបានប្រគេននិងជម្រាបជួនខាងលើ បើព្រះករុណា ញាតិញោមចង់ចូលរួមចំណែកក្នុងការកសាង អាចទំនាក់ទូរស័ព្ទខាងក្រោម៖០១៥ ៨៣៩ ៣៧២០៩៨ ៥០០ ៥៩៤សូមអរព្រះគុណ និង អរគុណ!