អាសូរណាស់😭! ក្មេងប្រុសតូចសុខចិត្តក្រាបក្បាលនឹងថ្នល់ និងសំពះសុំទានគេ ដើម្បីបានលុយខ្លះបង់ថ្លៃផ្ទះជួល និងទិញដោះគោឲ្យប្អូន….

នេះបើយោងតាមហ្វេសប៊ុក លោក សុវណ្ណ រិទ្ធី បានបង្ហោះឲ្យដឹងថា៖ «(TVFB ជ្រុងមួយនៃជីវិត)៖ យប់មិញខណ:ពេលកំពុងធ្វើដំណើរតាមផ្លូវ ពេលមកដល់ចំណុចស្តុបសួនច្បារវត្ត បទុមវតី ក្បែរប៉ុស្តិ៍នរគបាលចតុមុខ

ក៏ប្រទះឃើញក្មេងម្នាក់កំពុងលុតជង្គង់ក្បែររថយន្តប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវ ដើម្បីសុំលុយពីម្ចាស់រថយន្តចិញ្ចឹមជីវិត មើលទៅគួរអោយអាសូរ្យខ្លាំងណាស់! ព្រួយបារម្ភពីសុវត្ថិភាពក្មេងៗទាំងនេះខ្លាំងណាស់! ព្រោះអ្នកបើកបរខ្លះមិនចាប់អារម្មណ៍មើលក្មេងៗទាំងនេះឡើយ។

សូមអាជ្ញាធរនឹងមន្រ្តីពាក់ព័ន្ឋមេត្តាជួយមើលៗផងលោកអើយ អាក្រក់ភ្នែកមើលណាស់សំរាប់ភ្ញៀវទេសចរណ៍។ 19.01.2020 Sovann Rithy» ៕