ដឹងការពិតហើយ ហេតុអ្វីបានជាឯកឧត្តមពេជ្រ ស្រស់ តាមរឿងយុវតី៤រូបជាជនប្រើហិង្សាខ្លាំងម៉្លេះ គឺ….

យោងតាមហ្វេសប៊ុកឯកឧត្តមពេជ្រ ស្រស់ បានបង្ហោះមុននេះបន្តិចថា៖ តើហេតុអ្វីបានជាខ្ញុំតាមរឿងយុវតី៤រូបជាជនប្រើហិង្សាអស់នឹងម្លេះ? ខ្ញុំសូមបកស្រាយដូចតទៅនេះ…..ការពិតទៅបើយើងគ្រាន់តែឮពាក្យថាក្មេងៗវ៉ៃគ្នាគឺថាគ្រប់មនុស្សចាស់តែងតែគិតថាជារឿងធម្មតាតូចតាចក៏ប៉ុន្តែបើយើងមើលសកម្មភាពក្មេងសម័យឥឡូវវិញគឺមិនធម្មតាតូចតាចដូចពួកយើងតែងតែគិតនោះឡើយ។

ជាក់ស្តែងក្មេងវ៉ៃគ្នារហូតដល់ស្លាប់ក៏មាន វ៉ៃគ្នារហូតបាត់បង់ស្មារតី ក៏មានគំរាមកំហែងឲ្យតក់ស្លក់ផ្លូវចិត្តក៏មាន និងណាត់គ្នាទៅវ៉ៃទាំងក្រុមក៏មានដែរទាំងអស់នេះជាមេរោគនៅក្នុងសង្គមបណ្តាលឲ្យកើតជាចោរកម្មក៏មានដែរព្រមទាំងប្រព្រឹត្តនូវបទល្មើសផ្សេងៗទៀតដូចសេពគ្រឿងញៀនជាដើម។

យុវជន យុវតី កើតមានអំពើទាំងនេះឡើងគឺដោយសារកត្តាអប់រំវិន័យនៅខ្សោយ ការអនុវត្តច្បាប់ធូររលុង និងខ្វះការដាក់ទណ្ឌកម្មទៅលើពួកគាត់ផ្នែកច្បាប់ទើបបណ្តាលឲ្យគាត់ធ្វើនូវអ្វីៗតាមទម្លាប់អាក្រក់របស់ពួកគាត់។ហើយមូលហេតុ ដែលរូបខ្ញុំតាមរឿង របស់យុវតីមិនឈប់នេះគឺខ្ញុំចង់ទប់ស្កាត់ការកើតឡើងក្មេងទំនើងកាន់តែច្រើននៅក្នុងសង្គមគឺជាហេតុធ្វើឲ្យពួកគាត់ខូច នូវអនាគត និង រងគ្រោះដល់អាយុជីវិត

ដូច្នេះមានតែការអនុវត្តច្បាប់លើពួកគាត់ឲ្យបានតឹងរឹងនោះទេ ទើបអាចតម្រង់ទិសពួកគាត់បាន ព្រមទាំងកាត់បន្ថយក្មេងទំនើងនៅក្នុងសង្គមឲ្យថយចុះហើយការអនុវត្តច្បាប់លើយុវតី៤រូបគឺជាការដាស់ស្មារតីដល់ក្មេងទំនើងដទៃទៀតឲ្យភ្ញាក់រលឹកនិងកែខ្លួនឲ្យបានទាន់ពេលដើម្បីតម្រង់ទិសជីវិតម្យ៉ាងវិញទៀតក៏បញ្ចប់ទម្លាប់វ៉ៃបង់លុយផងដែរ ព្រោះការដោះស្រាយបញ្ចប់រឿង

ដោយសំណងជាលុយគឺធ្វើឲ្យកើតអំពើហិង្សាកាន់តែច្រើនដោយហេតុថាក្មេងឥឡូវមានឪពុកម្តាយជាអ្នកមានលុយច្រើនណាស់ ហើយ រូបភាពបង់លុយបញ្ចប់រឿងនឹងដក់ជាប់នៅក្នុងអារម្មណ៍ក្មេងៗធ្វើឲ្យពួកគាត់មិនខ្លាច នឹង ប្រព្រឹត្តបទល្មើសទេ ពីព្រោះថា ពួកគេនឹងប្រើពាក្យថា វ៉ៃបង់លុយ ដោយគ្មានច្បាប់ណាដាក់ទណ្ឌកម្មលើពួកគាត់បានឡើយ ត្រឹមបង់លុយក៏រួចខ្លួន។

ខ្ញុំសុំបញ្ជាក់ជាថ្មីថា ខ្ញុំ ពេជ្រ ស្រស់មិនមែនបង្ករឿងជាមួយក្មេងនោះទេ ហើយក៏មិនមែនយកបញ្ហារបស់ពួកគាត់ធ្វើ ដើម្បី ទាញប្រជាប្រិយភាពអ្វីនោះដែរ គោលបំណងរបស់ខ្ញុំ គឺពង្រឹងច្បាប់ លុបបំបាត់ក្មេងទំនើងនិងកែទម្លាប់បង់លុយបញ្ចប់រឿង។ពេជ្រ ស្រស់ ១៩ / ០១ / ២០២០