ម្ចាស់រថយន្តជួលស្ទើរក្អួតឈាម ពេលអ្នកជួលលេងមួយក្បាច់នេះ ពេលជួលជាមនុស្ស ឡើងឡានប្រែជាសត្វ….

ម្ចាស់រថយន្តជួល សម្ដែងអារម្មណ៍សោកស្ដាយ និងមហាហួសចិត្ត ដែលគេជួលរថយន្តខ្លួនហើយ ពុំមានការថែរក្សាអនាម័យនៅលើរថយន្តឡើយ ពោលគឺក្រោយពីបញ្ចប់ការជួលភ្លាមៗ ឃើញក្នុងរថយន្តចង់ក្អួតតែម្ដង។ សំបកកំប៉ុងស្រាបៀរ ចំណីអាហារកខ្វក់រៀយប៉ាយពេញលើរថយន្ត ប្រៀបបាននឹងសំបុកជ្រូក។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Eung Chanthy ដែលម្ចាស់រថយន្តបានសរសេររៀបរាប់ថា៖ «ក្នុងនាមខ្ញុំជាម្ចាស់ឡានផ្ទាល់ លើកទី១ ដែរជួបភ្ញៀវជួលឡាន ថោកទាបយ៉ាងនេះ បងប្អូនជួយមើលរូបនេះ ហើយអាណិតតៃកុងជាអ្នកសំអាតប៉ុណ្ណា ពេលខលមកជួលជាមនុស្ស

ពេលឡើងឡានជិះប្រែជាសត្វ តិចទៀតញុំផុសរូបក្រុមហ៊ុនដែរខលមកជួលអោយបងប្អូនស្គាល់»

ប្រភព៖ Eung Chanthy