ការសិក្សាថ្មី បញ្ជាក់ថាវីរុសកូរ៉ូណាថ្មី អាចសម្ងំក្នុងខ្លួនមនុស្សរហូតដល់២៤ថ្ងៃ មុនពេលចេញជារោគសញ្ញា

ការសិក្សាថ្មីមួយធ្វើឡើងដោយផ្អែកលើទិន្នន័យប្រមូលពីអ្នកជំងឺជាង១ពាន់នាក់ ដែលឆ្លងមេរោគនូវែលកូរ៉ូណាក្នុងប្រទេសចិន រកឃើញថា មេរោគថ្មីនេះអាចសម្ងំក្នុងខ្លួនមនុស្សរហូតដល់២៤ថ្ងៃ មុនពេលវាបង្កឱ្យអ្នកឆ្លងចេញជារោគសញ្ញា។ រយៈពេលនេះ គឺយូរជាងជិត២ដង ធៀបនឹងការអះអាងកន្លងមកដែលគេជឿថា មាន១៤​ថ្ងៃ។

របាយការណ៍ពីកាសែត Straits Times ឱ្យដឹងថា ការសិក្សានេះ ធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវប្រមាណ៤០នាក់មកពីសាលាពេទ្យ និងមន្ទីរពេទ្យចិន ដឹកនាំដោយវេជ្ជបណ្ឌិត Zhong Nanshan ឯកទេសខាងរោគរាតត្បាត ដែលធ្លាប់បានរកឃើញមេរោគសារក្នុងឆ្នាំ២០០៣។

ការសិក្សាដដែលអះអាងថា ការកំណត់ពេលត្រឹម២សប្តាហ៍កន្លងមក គឺធ្វើឡើងដោយខ្វះចន្លោះ ដែលនាំឱ្យអ្នកឆ្លងមួយចំនួនធំមិនត្រូវបានរកឃើញ ហើយនាំឱ្យពួកគេមានឱកាសចម្លងទៅអ្នកដទៃដោយមិនដឹងខ្លួន។

ប្រភពដដែលបញ្ជាក់ថា ក្នុងចំណោមសំណាកអ្នកជំងឺជាង១ពាន់នាក់ នៅមន្ទីរពេទ្យចំនួន៥៥២ ក្នុងខេត្តចិនចំនួន៣១ គេរកឃើញដំបូង អ្នកមា​នអា​កា​រៈ​​ផ្តាសាយលេចឡើង មានតែ ៤៣.៨ភាគរយប៉ុណ្ណោះ ប៉ុន្តែក្រោយមក តួលេខនេះបានកើនដល់ ៨៧.៩ភាគរយ។

ក្រុមអ្នកស្រាវជ្រាវលើកឡើងថា មេរោគកូរ៉ូណាថ្មីនេះអាចសម្ងំក្នុងខ្លួនមនុស្សយូរជាងមេរោគសារ (SARs) និងមឺសរ៍ (Mers) មុ​នពេលវាបង្កជារោគសញ្ញាឡើងកម្តៅ ឬផ្តាសាយ ដែលធ្វើឱ្យការពិនិត្យរកករណីឆ្លងធ្វើឡើងតាមការស្ទង់កម្តៅ អាចទទួលបានលទ្ធផលខុស។

កាលពីថ្ងៃម្សិលមិញ ប្រធានអង្គការសុខភាពពិភពលោក បានលើកពីក្ដីបារម្ភជាថ្មីទៀតលើលទ្ធភាពរាលដាលនៃមេរោ​គនូវែលកូរ៉ូណាក្នុងប្រទេសដែលមានប្រព័ន្ធសុខាភិបាលខ្សោយ ហើយមិនបានត្រៀមទប់ស្កាត់បានល្អ ខណៈចំនួនឆ្លងពីមនុស្សទៅមនុស្សត្រូវបានរកឃើញកាន់តែច្រើន។

ប្រធានអង្គការសុខភាពអន្តរជាតិមួយនេះ គឺលោក Tedros Adhanom លើកឡើងអំឡុងសន្និសីទកាសែត នៅក្រុងហ្សឺណែវ ថ្ងៃម្សិលមិញថា៖ «ប៉ុន្មានថ្ងៃចុងក្រោយនេះ យើងឃើញកើតមានករណីឆ្លងលើមនុស្សដែលមិនធ្លាប់ទៅកាន់ប្រទេសចិនទា​ល់​តែសោះ ដូចជាគេរកឃើញ១ករណី នៅប្រទេសបារាំងថ្ងៃម្សិលមិញ និង១ករណី នៅអង់គ្លេសថ្ងៃនេះជាដើម។ ករណីរកឃើ​ញក្នុងចំ​នួ​នតូចនេះ អាចជាដើមហេតុនាំឱ្យមានការរាតត្បាតកាន់តែធំបាន»។

លោកបន្ថែមថា ប្រទេសគ្មានសមត្ថភាពវិនិច្ឆ័យរោគសញ្ញាឆ្លងច្បាស់លាស់ នឹង​មិនអាចដឹងថា មេរោគរាតត្បាតដល់ណា ហើយអ្នកណាមានផ្ទុក ឬមិនផ្ទុកនោះទេ។

ក្រុមអ្នកស្រាវជ្រាវសុខភាពសាធារណៈនៃសកលវិទ្យាល័យ Harvard លើកឡើងក្នុងការសិក្សារបស់ពួកគេថា ប្រទេសអាស៊ា​នមួយចំនួនដូចជា ឥណ្ឌូនេស៊ី កម្ពុជា និងថៃ អាចប្រឈមនឹងការរាតត្បាត ដោយសារមិនអាចរកឃើញករណីឆ្លងពិតប្រាក​ដក្នុងប្រ​ទេសខ្លួន។

ប្រភពដដែលអះអាងថា ឥណ្ឌូនេស៊ី អាចនឹងមានករណីឆ្លងពី១ ដល់១០ករណី ឯកម្ពុជា និងថៃ អាចមានករណីឆ្លងខ្ពស់ជាងតួលេ​ខដែលត្រូវបានប្រកាសជាផ្លូវការ បើការប៉ាន់ប្រមាណដោយផ្អែកលើចំនួនទេសចរចិនចូលមកកាន់ប្រទេសទាំងនេះត្រឹមត្រូវ។

អ្នកជំនាញខាងរោគរាតត្បាតឈ្មោះ Marc Lipsitch ថ្លែងក្នុងការសិក្សាថា ការរកមិនឃើញករណីឆ្លងពិតប្រាកដក្នុងប្រទេសណាមួយ ប្រទេសនោះនឹង​ប្រឈមហានិភ័យនៃការរីករាលដាលរបស់មេរោគ។

មកទល់ពេលនេះ ឥណ្ឌូនេស៊ី នៅមិនទាន់រកឃើញករណីឆ្លងផ្លូវការណាមួយក្នុងប្រទេសខ្លួននៅឡើយ ឯកម្ពុជា បានរកឃើញ១ករណីលើទេសចរចិនម្នាក់ តែលោកត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យវិញក្រោយជាសះស្បើយ ឯថៃបានរកឃើញ ៣២ករណី។

មេរោគវាយប្រហារផ្លូវដង្ហើមថ្មីនេះ បានសម្លាប់មនុស្សអស់១០១៦នាក់ និង៤២ ៦៣៨នាក់ផ្សេងទៀត ត្រូវបានរកឃើញថាបានឆ្លងនៅក្នុងប្រទេសចិនដីគោក ក្នុងនោះមាន ៧៣៣៣នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយរាលដាលដល់ប្រទេស និងតំបន់ដទៃ ៤៦២ករណី (ស្លាប់១ករណី នៅហ្វីលីពីន និងហុងកុង)។ នេះយោងតាមតួលេខចុងក្រោយរបស់គណៈកម្មការសុខភាពជាតិចិនចុះផ្សាយនៅថ្ងៃអង្គារនេះការសិក្សាថ្មីមួយធ្វើឡើងដោយផ្អែកលើទិន្នន័យប្រមូលពីអ្នកជំងឺជាង១ពាន់នាក់ ដែលឆ្លងមេរោគនូវែលកូរ៉ូណាក្នុងប្រទេសចិន រកឃើញថា មេរោគថ្មីនេះអាចសម្ងំក្នុងខ្លួនមនុស្សរហូតដល់២៤ថ្ងៃ មុនពេលវាបង្កឱ្យអ្នកឆ្លងចេញជារោគសញ្ញា។ រយៈពេលនេះ គឺយូរជាងជិត២ដង ធៀបនឹងការអះអាងកន្លងមកដែលគេជឿថា មាន១៤​ថ្ងៃ។

របាយការណ៍ពីកាសែត Straits Times ឱ្យដឹងថា ការសិក្សានេះ ធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវប្រមាណ៤០នាក់មកពីសាលាពេទ្យ និងមន្ទីរពេទ្យចិន ដឹកនាំដោយវេជ្ជបណ្ឌិត Zhong Nanshan ឯកទេសខាងរោគរាតត្បាត ដែលធ្លាប់បានរកឃើញមេរោគសារក្នុងឆ្នាំ២០០៣។

ការសិក្សាដដែលអះអាងថា ការកំណត់ពេលត្រឹម២សប្តាហ៍កន្លងមក គឺធ្វើឡើងដោយខ្វះចន្លោះ ដែលនាំឱ្យអ្នកឆ្លងមួយចំនួនធំមិនត្រូវបានរកឃើញ ហើយនាំឱ្យពួកគេមានឱកាសចម្លងទៅអ្នកដទៃដោយមិនដឹងខ្លួន។

ប្រភពដដែលបញ្ជាក់ថា ក្នុងចំណោមសំណាកអ្នកជំងឺជាង១ពាន់នាក់ នៅមន្ទីរពេទ្យចំនួន៥៥២ ក្នុងខេត្តចិនចំនួន៣១ គេរកឃើញដំបូង អ្នកមា​នអា​កា​រៈ​​ផ្តាសាយលេចឡើង មានតែ ៤៣.៨ភាគរយប៉ុណ្ណោះ ប៉ុន្តែក្រោយមក តួលេខនេះបានកើនដល់ ៨៧.៩ភាគរយ។

ក្រុមអ្នកស្រាវជ្រាវលើកឡើងថា មេរោគកូរ៉ូណាថ្មីនេះអាចសម្ងំក្នុងខ្លួនមនុស្សយូរជាងមេរោគសារ (SARs) និងមឺសរ៍ (Mers) មុ​នពេលវាបង្កជារោគសញ្ញាឡើងកម្តៅ ឬផ្តាសាយ ដែលធ្វើឱ្យការពិនិត្យរកករណីឆ្លងធ្វើឡើងតាមការស្ទង់កម្តៅ អាចទទួលបានលទ្ធផលខុស។

កាលពីថ្ងៃម្សិលមិញ ប្រធានអង្គការសុខភាពពិភពលោក បានលើកពីក្ដីបារម្ភជាថ្មីទៀតលើលទ្ធភាពរាលដាលនៃមេរោ​គនូវែលកូរ៉ូណាក្នុងប្រទេសដែលមានប្រព័ន្ធសុខាភិបាលខ្សោយ ហើយមិនបានត្រៀមទប់ស្កាត់បានល្អ ខណៈចំនួនឆ្លងពីមនុស្សទៅមនុស្សត្រូវបានរកឃើញកាន់តែច្រើន។

ប្រធានអង្គការសុខភាពអន្តរជាតិមួយនេះ គឺលោក Tedros Adhanom លើកឡើងអំឡុងសន្និសីទកាសែត នៅក្រុងហ្សឺណែវ ថ្ងៃម្សិលមិញថា៖ «ប៉ុន្មានថ្ងៃចុងក្រោយនេះ យើងឃើញកើតមានករណីឆ្លងលើមនុស្សដែលមិនធ្លាប់ទៅកាន់ប្រទេសចិនទា​ល់​តែសោះ ដូចជាគេរកឃើញ១ករណី នៅប្រទេសបារាំងថ្ងៃម្សិលមិញ និង១ករណី នៅអង់គ្លេសថ្ងៃនេះជាដើម។ ករណីរកឃើ​ញក្នុងចំ​នួ​នតូចនេះ អាចជាដើមហេតុនាំឱ្យមានការរាតត្បាតកាន់តែធំបាន»។

លោកបន្ថែមថា ប្រទេសគ្មានសមត្ថភាពវិនិច្ឆ័យរោគសញ្ញាឆ្លងច្បាស់លាស់ នឹង​មិនអាចដឹងថា មេរោគរាតត្បាតដល់ណា ហើយអ្នកណាមានផ្ទុក ឬមិនផ្ទុកនោះទេ។

ក្រុមអ្នកស្រាវជ្រាវសុខភាពសាធារណៈនៃសកលវិទ្យាល័យ Harvard លើកឡើងក្នុងការសិក្សារបស់ពួកគេថា ប្រទេសអាស៊ា​នមួយចំនួនដូចជា ឥណ្ឌូនេស៊ី កម្ពុជា និងថៃ អាចប្រឈមនឹងការរាតត្បាត ដោយសារមិនអាចរកឃើញករណីឆ្លងពិតប្រាក​ដក្នុងប្រ​ទេសខ្លួន។

ប្រភពដដែលអះអាងថា ឥណ្ឌូនេស៊ី អាចនឹងមានករណីឆ្លងពី១ ដល់១០ករណី ឯកម្ពុជា និងថៃ អាចមានករណីឆ្លងខ្ពស់ជាងតួលេ​ខដែលត្រូវបានប្រកាសជាផ្លូវការ បើការប៉ាន់ប្រមាណដោយផ្អែកលើចំនួនទេសចរចិនចូលមកកាន់ប្រទេសទាំងនេះត្រឹមត្រូវ។

អ្នកជំនាញខាងរោគរាតត្បាតឈ្មោះ Marc Lipsitch ថ្លែងក្នុងការសិក្សាថា ការរកមិនឃើញករណីឆ្លងពិតប្រាកដក្នុងប្រទេសណាមួយ ប្រទេសនោះនឹង​ប្រឈមហានិភ័យនៃការរីករាលដាលរបស់មេរោគ។

មកទល់ពេលនេះ ឥណ្ឌូនេស៊ី នៅមិនទាន់រកឃើញករណីឆ្លងផ្លូវការណាមួយក្នុងប្រទេសខ្លួននៅឡើយ ឯកម្ពុជា បានរកឃើញ១ករណីលើទេសចរចិនម្នាក់ តែលោកត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យវិញក្រោយជាសះស្បើយ ឯថៃបានរកឃើញ ៣២ករណី។

មេរោគវាយប្រហារផ្លូវដង្ហើមថ្មីនេះ បានសម្លាប់មនុស្សអស់១០១៦នាក់ និង៤២ ៦៣៨នាក់ផ្សេងទៀត ត្រូវបានរកឃើញថាបានឆ្លងនៅក្នុងប្រទេសចិនដីគោក ក្នុងនោះមាន ៧៣៣៣នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយរាលដាលដល់ប្រទេស និងតំបន់ដទៃ ៤៦២ករណី (ស្លាប់១ករណី នៅហ្វីលីពីន និងហុងកុង)។ នេះយោងតាមតួលេខចុងក្រោយរបស់គណៈកម្មការសុខភាពជាតិចិនចុះផ្សាយនៅថ្ងៃអង្គារនេះ៕

ប្រភព៖ https://vodkhmer.news/