ឯកឧត្តម គួច ចំរើន៖ «ដោយបុព្វហេតុមនុស្សធម៌​ ខ្មែរ​ បារាំង​ អាមេរិក​ អូស្ត្រាលី​ ហូឡង់​ កាណាដា…អាសុី​ អឺរ៉ុប​ បាយកញ្ចប់ជាមួយគ្នា»

ឯកឧត្តម គួច ចំរើន បានលើកឡើងថា ៖ «ដោយបុព្វហេតុមនុស្សធម៌​ ខ្មែរ​ បារាំង​ អាមេរិក​ អូស្ត្រាលី​ ហូឡង់​ កាណាដា…អាសុី​ អឺរ៉ុប​ បាយកញ្ចប់ជាមួយគ្នា​»។

បុព្វហេតុមនុស្សធម៏​តែ១គត់ដើម្បីជួយសម្រួលដល់ការចូលចតដោយសុវត្ថិភាពរបស់ នាវាទេសចរណ៍ ហូឡង់ អាមេរិក ឈ្មោះ MS Westerdam មន្ត្រី ខ្មែរ​ បារាំង​ អាមេរិក​ អូស្ត្រាលី​ ហូឡង់​ .អាសុី​ អឺរ៉ុប​ បានពិសារបាយកញ្ចប់ជាមួយគ្នាប្រកបដោយភាពស្និតស្នាលបំផុត ។

សូមបញ្ជាក់ថាៈ នាវានេះ បានចាកចេញពីក្រុងហុងកុង នៅថ្ងៃទី ១ ខែកុម្ភៈ និងត្រូវបានគេបដិសេធការឲ្យចូលចតតាមផែសមុទ្រមួយចំនួននៅក្នុងតំបន់ ។ នាវានេះ រាយការណ៍ថា មិនមានអ្នកដំណើរណាមួយ មានសញ្ញាវិជ្ជមាននូវមេរោគ កូវីដ១៩ (មេរោគកូរ៉ូណា) ចំណែកបុគ្គលិកសុខាភិបាល ក៏កំពុងធ្វើការតាមដានពួកគេផងដែរ ។

ក្រុមការងារស្ថានទូតនានា ត្រៀមរួចរាល់ ដើម្បីធ្វើការជាមួយក្រុមនាវា Westerdam និងអាជ្ញាធរកម្ពុជា ដើម្បីជួយដល់ជនជាតិ ក្នុងដំណើរការនៃការចូលចត និងផ្ទេរសម្ភារៈទៅកាន់គោលដៅ ។

ប្រភពហ្វេសប៊ុក៖ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស