ក្ដៅៗ៖ អង់គ្លេសរកឃើញ ក្មេងប្រុសអាយុ៨ខែ ឆ្លងវីរុសកូរ៉ូណា បន្ទាប់ពីក្រុមគ្រួសារអ្នកជំងឺហោះហើរពីប្រទេសចិន….

ករណីទី៩ ត្រូវបានរកឃេីញលេីក្មេងប្រុសជនជាតិអង់គ្លេស អាយុប្រាំបីខែក្លាយជាករណីក្មេងឆ្លងវីរុសCovid 19 វ័យក្មេងជាងគេបំផុតក្រោយពីការធ្វេីតេស្ត៍វិជ្ជមាន នៅពេលដែលជំងឺបានរាលដាលដល់ទីក្រុងឡុងដ៍បន្ទាប់ពីក្រុមគ្រួសារអ្នកជំងឺបានហោះហើរពីប្រទេសចិន។

គួរបញ្ជាក់ថាអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) ជាកន្លែងផ្ទុះឡើងខ្លាំងក្លាបំផុតនៃវីរុសផ្លូវដង្ហើម COVID-19 ដែលយើងគ្រប់គ្នាតែងហៅកន្លងមកថា វីរុសកូរ៉ូណាថ្មី បានប្រកាសឲ្យ ដឹងនៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០

ថាចំនួនអ្នកស្លាប់ដោយសារវីរុសនេះ បានកើនដល់ ១,៣៦៧នាក់ហើយ ខណៈជាង៥៩,៨០៤នាក់ទៀត បានឆ្លង នៅទូទាំងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ CNBC។