បើមិនបានជួយអី មិនគួរណាមកប្រមាថជីវិតថ្នាក់នាំសោះ…

យោងតាមហ្វេសប៊ុក ប្រតិកម្មរហ័សខេត្តព្រះសីហនុ បានប្រតិកម្មទៅលើបុរសម្នាក់ដែលប្រមាថថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដោយបានរៀបរាប់ថា៖ «លោកឯងប្រមាថជីវិតថ្នាក់ដឹកនាំ យកសុខទុក្ខមនុស្សជាតិមកលេងសើច ទោះលោកឯងដល់ទីណា​ ក៏លោកឯងនៅតែជាបុគ្គលអត់កំណេីត​ ។»

បន្ទាប់ពីបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Eurng Virak បានចូលខមិនវីដេអូផ្សាយផ្ទាល់ឯកឧត្តម គួច ចំរើន ថា «ជូនពរអោយឯកឧត្តមឆ្លងវីរុសកូរ៉ូណាឆាប់»។

គួររំលឹកថាកាលពីព្រឹកមិញនេះ ក្រុមមន្ត្រីស្ថានទូតនិងអ្នកជំនាញវេជ្ជសាស្ត្រមកពីស្ថានទូតអាមេរិក បានមកដល់ខេត្តព្រះសីហនុ ដើម្បីជួយសម្រួលដល់ការចូលចតដោយសុវត្ថិភាពរបស់ នាវាទេសចរណ៍ ហូឡង់ អាមេរិក ឈ្មោះ MS Westerdam ដែលមានជនជាតិអាមេរិកនៅក្នុងនោះ ។

នាវានេះ បានចាកចេញពីក្រុងហុងកុង នៅថ្ងៃទី ១ ខែកុម្ភៈ និងត្រូវបានគេបដិសេធការឲ្យចូលចតតាមផែសមុទ្រមួយចំនួននៅក្នុងតំបន់ ។ នាវានេះ រាយការណ៍ថា មិនមានអ្នកដំណើរណាមួយ មានសញ្ញាវិជ្ជមាននូវមេរោគ កូវីដ១៩ (មេរោគកូរ៉ូណា) ចំណែកបុគ្គលិកសុខាភិបាល ក៏កំពុងធ្វើការតាមដានពួកគេផងដែរ ។ ក្រុមការងារស្ថានទូតអាមេរិក ត្រៀមរួចរាល់ ដើម្បីធ្វើការជាមួយក្រុមនាវា Westerdam និងអាជ្ញាធរកម្ពុជា ដើម្បីជួយដល់ជនជាតិអាមេរិក ក្នុងដំណើរការនៃការចូលចត និងផ្ទេរសម្ភារៈទៅកាន់គោលដៅ ។ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ថ្លែងថា ៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយជ្រោមជ្រែងរបស់កម្ពុជា» ។