កូរ៉ូណាមិនគួរឲ្យបារម្ភ អ្វីដែលគួរឲ្យបារម្ភ គឺគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ដែលសម្លាប់ពលរដ្ឋខ្មែរ ក្នុង១ថ្ងៃ ៣ទៅ៤នាក់

គ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យមនុស្សជាច្រើនបាត់ជីវិត បាត់បង់គ្រួសារ និងខាតបង់ថវិកា ជារៀងរាល់ថ្ងៃ បើលោកអ្នកដែលធ្វើដំណើរលើផ្លូវ ធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍ ប្រាកដជាបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃជាមិនខាន រហូតបាត់បង់ជីវិតថែមទៀត។ ដែលវាពិតជាគួរឲ្យបារម្ភជាងជំងឺកូរ៉ូណា ដែលរាតត្បាតក្នុងពិភពលោកទៀត។

នេះបើយោងតាមម្ចាស់ហ្វេសប៊ុកឈ្មោះ ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះថា៖ បងប្អូនមិនគួរបារម្ភពីជំងឺកូរ៉ូណាថ្មីនោះទេ បងប្អូនគួរតែបារម្ភ ចំពោះជំងឺបង្កពីគ្រោះថ្នាក់ចរាចរណ៍ ព្រោះជំងឺនេះបានសម្លាប់ប្រជាជនខ្មែរ ក្នុង១ថ្ងៃ ប្រមាណ ៣ ទៅ៤នាក់ ។

សូមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពរបស់អ្នក គ្រួសារអ្នក និងមនុស្សជុំវិញខ្លួនអ្នក ។