កាលទិញគេ ៣០០០០រៀល/គីឡូ ពេលដាំខ្លួនឯង ១$មិនបានផង ឈ្មួញកណ្ដាលឲ្យថោកហួស សូមជួយស៊ែរបន្ត🙏🙏 និងជួយទិញផង គាត់លក់ជូនត្រឹម ៣៥០០រៀល/គីឡូទេ

យោងតាមហ្វេសប៊ុកឈ្មោះ Mara Wilkie ដែលបានបង្ហោះរៀបរាប់ថា៖ «ពេលខ្ញុំទិញគេមួយគីឡូ៣០០០០​ ពេលយើងដាំខ្លួនឯង១$មិនបានផង​ ឈ្មួញកណ្តាលមកទិញអោយថោកហួស។ មានបងប្អូនណាចង់ធ្វើម្ទេសឆា​ ម្ទេសហុយ​ មួយគីឡូ​ត្រឹម​តែ៣៥០០ទេ​។»

ដោយក្ដីអាណិតសូមមេត្តាបងប្អូនដែលត្រូវការម្ទេសពិសារ ឬយកទៅលក់បន្ត ជួយទិញគាត់។ ការជួយរបស់បងប្អូន បើមិនបានឲ្យគាត់បានរួចដើម ក៏បានខ្លះមកវិញដែរ កុំភ្លេចចែករំលែកដំណឹងនេះម្នាក់មួយផង។

ប្រភព៖ Mara Wilkie