អបអរសាទរ! ថៅកែស្រី ទ្រី ដាណា យល់ព្រមលើកលែងទោសឲ្យពូម្នាក់នេះហើយ ប៉ុន្តែបើមានលើកក្រោយ នឹងចាត់វិធានការភ្លាម(លែងលះ)…

យោងតាមហ្វេសប៊ុកថៅកែស្រី ហាងពេជ្រ ទ្រីដាណា បានបង្ហោះមុននេះបន្តិចថា៖ «សូមជំរាបប្រាប់បងប្អូនទាំងអស់គ្នាថានាងខ្ញុំយល់ព្រមលេីកលែងទោសអោយពូម្នាក់នេះហេីយ​ ដោយអោយចុះកិច្ចសន្យាជាមួយនាងខ្ញុំតាមអ្វីដែលខ្ញុំចង់បាន​ ដោយសុខចឹត្តចាប់ដៃគ្នាបន្តទៅមុខទៀត​

តែសូមផ្តាំពូ​ ថាមនុស្សដូចខ្ញុំចូលចឹត្តអ្នកស្មោះត្រង់បេីពូមិនស្មោះរឺហ៊ានធ្វេីខុសតាមអ្វីដែលបានសន្យា​ ខ្ញុំនិងចាត់វិធានការភ្លាមៗ(គឺលែងលះ)យល់ហេីយរឺនៅពូខ្មៅ?ឈ្លោះគ្នាលេីកនេះខ្ញុំនៅអោយលួងណា..

លេីកក្រោយពូគ្មានសូមបីឱកាសទេណាត្រូវចាំ​ okហេីយក៏សូមអរគុណដល់បងប្អូនពូមីងទាំងអស់ដែលតែងតែបារម្មណ៍និងសួរសុខទុកមកដល់រូបខ្ញុំ។»

ចំណែកឯហ្វេសប៊ុក Hing Pagnarith ដែលជាស្វាមីរបស់ថៅកែស្រី ទ្រី ដាណា បានរៀបរាប់ថា «រីករាយថ្ងៃនៃសេចក្តីស្រលាញ់​ តាមអោយផ្កាដល់សៀមរាប​ ប្រពន្ធសំលាញ់។»