លោកដូណាត្រាំ ថ្លែងអំណរគុណប្រទេសកម្ពុជាដ៏ស្រស់ស្អាត ហើយថាសហរដ្ឋអាមេរិក នឹងចងអំពើល្អរបស់កម្ពុជា ដែលអនុញ្ញាតឲ្យនាវាWesterdam ចូលចត

លោកប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump បានសរសេរព័ត៌មានបង្ហោះលេី​ Twitter ផ្ទាល់​ខ្លួន​របស់​លោកដោយបានថ្លែងអំណរគុណ​ប្រទេស​កម្ពុជា​ដ៏ស្រស់​ស្អាតដែលបានទទួល​យកនាវា​ Westerdam អោយចូលចតនៅ​កំពង់ផែ​។

លោក​ Donald Trump បានបន្ថែមថា​ សហរដ្ឋអាមេរិក​នឹងចងចាំ​អំពើ​ល្អរបស់អ្នក​ (​ កម្ពុជា​ )​ ។ គួរបញ្ជាក់ថា​នាវាទេសចររបស់អាមេរិកដែលមានផ្ទុកអ្នកដំណេីរចម្រុះជាតិសាសន៍​ត្រូវបានប្រទេសចំនួន៥​ បដិសេធ​មិនអោយចូលចតព្រោះតែខ្លាចមានមេរោគ​កូរ៉ូណា​ ។

នៅយប់ថ្ងៃទី​ ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ រាជរដ្ឋាភិបាល​ បានសម្រេច​អនុញ្ញាត​អោយនាវា​ Westerdam ចូលចតក្នុងបុព្វហេតុមនុស្សធម៌ដោយគ្មានការរេីសអេីងពូជសាសន៍​។ ការសម្រេច​ចិត្ត​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ ទទួល​បាន​ការគាំទ្រ​ និង​ កោតសរសើរ​ជាសកលតែម្ដង​ ។