សូមជួយស៊ែរលើកទឹកចិត្ត១ផង🙏🙏 មន្ត្រីល្អ បានជួយក្មេងស្រីម្នាក់ឲ្យរួចពីគ្រោះថ្នាក់ក្នុងហេតុការណ៍អគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯង…..

នៅថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលាម៉ោង​ ០១​ និង​ ៥០នាទីរំលងអាធ្រាតុ នៅចំណុចផ្លូវលំ​ ក្រុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន​ ០១ខ្នងទាំងស្រុង​ ដែលមានម្ចាស់ឈ្មោះហាក់​ គឹមនី​ ភេទស្រី​ អាយុ៦៦ឆ្នាំ​ មុខរបរនៅផ្ទះ​

មានទីលំនៅផ្ទះលេខ៥៣ច​ ផ្លូវលំ​ ក្រុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ (ក្នុងនោះមានអ្នកជួលស្នាក់នៅចំនួន​ ០៨បន្ទប់​ ស្មេីនឹង​ ០៨គ្រួសារ) និងឆេះរោល​ចំនួន​ ០៥ខ្នង​ នៅក្នុងកិច្ច​ប្រតិបត្តិ​ការនេះបានជួយសង្គ្រោះមនុស្សសរុបចំនួន​ ០៥នាក់​ (ក្មេង​ ០២នាក់​ ១/ ឈ្មោះ​ សុខ​ ចាន់សម្បត្តិ​ ភេទប្រុស​ អាយុ០៦ឆ្នាំ​ ២/​ ឈ្មោះ​ សុខ​ ចាន់អារីយ៉ា​ ភេទស្រី​ អាយុ០៤ឆ្នាំ)

ប្រេី្របាស់រថយន្តពន្លត់អគ្គីភ័យចំនួន​ ២០គ្រឿង​​ (រថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន​ ១៨គ្រឿង​ រថយន្តសាលាខណ្ឌឫស្សីកែវ​ចំនួន​ ០១គ្រឿង​ និងរថយន្តស្រាបៀរកម្ពុជា​ចំនួន​ ០១គ្រឿង)

ចំពោះករណីខាងលេីនេះបានខូចខាតសំភារៈមួយចំនួនធំ​ តែពុំមានប៉ះពាល់ដល់​អាយុជិវិតប្រជាពលរដ្ឋឡេីយ។ អគ្គីភ័យនេះ​បានពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង​ ០២​ និង៣០នាទី​ថ្ងៃខែឆ្នាំដដែល។

បើក្រឡេកមកសកម្មភាពប៉ូលីសសង្ហារម្នាក់ដែលបានជួយក្មេងស្រីម្នាក់ចេញពីអគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯងឡើយ កំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍ និងស្ងើចសរសើរជាខ្លាំង។