ថៅកែស្រីទ្រី ដាណា ទម្លាយរឿងពីមុនថា លៀសហាលនេះហើយចិញ្ចឹមខ្ញុំតាំងពីតូចមក (ឪពុកខ្ញុំគាត់ជាអ្នកលក់លៀស)…

ប្រិយមិត្តប្រាកដជាស្គាល់ហើយ ថៅកែស្រី ហាង ពេជ្រ ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ និងជាមនុស្សចិត្តធម៌ តែងតែជួយដល់បងប្អូនជួបការខ្វះខាត ជួបទុក្ខលំបាក។ យ៉ាងណាមិញ មុននេះបន្តិច ថៅកែស្រី បានទម្លាយប្រវត្តិជូរជត់ ថាលៀសហាល បានចិញ្ចឹមគាត់តាំងពីតូច។

នេះបើយោងតាមហ្វេសប៊ុកថៅកែស្រី បានបង្ហោះរូបភាពជាច្រើន ដោយរៀបរាប់ថា៖ « សួរតាមត្រង់អ្នកណាខ្លះធ្លាប់ញាំលៀសហាល​ សូមជួយគាំទ្រទាំងអស់គ្នាណា​ ព្រោះលៀសហាលនេះចិញ្ចឹមខ្ញុំតាំងពីតូចមក(ឪពុកខ្ញុំគាត់ជាអ្នកលក់លៀស) »។

តាមពិតទៅ មនុស្សម្នាក់ៗ ល្មមតែមកដល់ចំណុចខ្ពស់បែបនេះ មិនដឹងគាត់តស៊ូកម្រិតណាទេ តាំងពីជីវភាពជាអ្នកលក់លៀស រហូតដល់ក្លាយម្ចាស់ក្រុមហ៊ុន និងហាងពេជ្រ មានទ្រព្យសម្បត្តិច្រើន និងមហាជនគ្រប់រូបស្គាល់ច្រើនបែបនេះ។