ស្អីក៏មានដែរ! រកឃើញម៉ាសក្លែងក្លាយ ផលិតចេញពីក្រដាសអនាម័យបង្គន់ជាច្រើនក្នុងប្រទេសវៀតណាម(video)

អាជ្ញាធរទីក្រុងហាណូយ​ប្រទេសវៀតណាម បានរកឃើញក្រុមហ៊ុនមួយផលិតម៉ាសក្លែងក្លាយ ដោយប្រើក្រដាសអនាម័យបង្គន់ យកមកផលិតចេញជារូបរាងឡើង ដោយសារតែតំរូវការកើនឡើង ពេលផ្ទុះករណីរាលដាលវីរុសកូរ៉ូណាក្នុងប្រទេស។

ក្រដាសបង្គន់ទាំងនេះកំពុងត្រូវបានប្រើដើម្បីជំនួសស្រទាប់អង់ទីប៊ីយ៉ូទិច ដែលជាទូទៅមានក្នុងប្រភេទម៉ាសធម្មតា ដែលក្រុមហ៊ុននេះ បានបោកប្រាស់អតិថិជនកំឡុងតម្រូវការកាន់តែកើនឡើង។ អាជ្ញាធរផ្នែកទីផ្សារ បានរកឃើញម៉ាសនោះចំនួន ១៤០, ០០០ ម៉ាស មានប្រភពដើមមិនច្បាស់លាស់ដែរ ហើយភាគច្រើនធ្វើពីក្រដាសបង្គន់ និងកំពុងស្វែងរកកន្លែងផលិតផ្សេងទៀត។

អ្នកជំនាញខាងវិស័យនេះបានឲ្យដឹងថា ស្រទាប់អង់ទីប៉ីយូទិច ក្នុងម៉ាស ជាទូទៅនាំចូលមកពីប្រទេសចិន ប៉ុន្តែង ដោយសារវីរសកូរ៉ណា (Covid-19) ផ្ទុះឡើង ធ្វើឲ្យការផ្គត់ផ្គង់សារធាតុដើមមកពីចិនមានកំរិត ។ ក្រុមហ៊ុនផលិតម៉ាសក្លែងក្លាយនេះ មិនបានចុះបញ្ចីក្នុង

ពាណិជ្ជកម្មទេ និងមិនត្រូវបានត្រួតពិនិត្យត្រឹមត្រូវតាមបច្ចេកទេសនោះទ។

អាជ្ញាធរវៀតណាម រយៈពេល១២ថ្ងៃចុងក្រោយនេះ បានបើកយុទ្ធនាការក្នុងបានប្រទេស រកឃើញករណីមិនប្រក្រតីជាង ៤,២០០ករណី ទាក់ទងនឹងការផលិតម៉ាស់។ ម៉ាសពាក់ការពារ បានក្លាយជាតម្រូវការខ្ពស់ក្នុងប្រទេសវៀតណាម បន្ទាប់ពីមានមនុស្ស១៦នាក់ បានឆ្លងវីរុសកូរ៉ូណានេះ ។