ពិភពលោកស្គាល់កម្ពុជាចិត្តល្អ! ខ្ញុំនៅប្រទេសសឹង្ហបុរី អ្នកបើកTaxi បានសួរខ្ញុំមកពីប្រទេសណា ខ្ញុំឆ្លើយថា មកពីប្រទេសកម្ពុជា គាត់និយាយថា «ប្រទេសអ្នកទើបឲ្យកប៉ាល់ធំចតដែលប្រទេសជាច្រើនបដិសេធ ប្រទេសកម្ពុជាចិត្តល្អណាស់»

ប្រជាពលរដ្ឋកម្ពុជា សម្ដែងអារម្មណ៍រំភើប ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំប្រកបដោយមេត្តាធម៌ ព្រហ្មវិហារធម៌ ហើយល្បីរន្ទឺទូទាំងសកលលោក ។ ម្ចាស់គណនីខាងក្រោម កំពុងនៅប្រទេសសឹង្ហបុរី ហើយបានទទួលការគោរព និងកោតសរសើរ និងមានមោទនភាព ក្នុងនាមជាប្រជាជនកម្ពុជាមួយរូប ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sok Lita ដែលបានសរសេររៀបរាប់ថា៖ «ពេលនេះខ្ញុំនៅប្រទេសសឹង្ហបុរី បានជិះTaxi, គាត់បានសួរខ្ញុំមកពីប្រទេសណា ខ្ញុំឆ្លើយថា មកពីប្រទេសកម្ពុជា គាត់និយាយថា(ប្រទេសអ្នកទើបឲ្យកប៉ាល់ធំចតដែលប្រទេសជាច្រើនបដិសេធ ប្រទេសកម្ពុជាចិត្តល្អណាស់) អរគុណ ខ្ញុំពិតជាមានមោទនភាពចំពោះការសម្រេចចិត្តរបស់សម្ដេច ហ៊ុន សែនណាស់។»

សូម្បីតែលោកប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump ក៏បានសរសេរព័ត៌មានបង្ហោះលេី​ Twitter ផ្ទាល់​ខ្លួន​របស់​លោកដោយបានថ្លែងអំណរគុណ​ប្រទេស​កម្ពុជា​ដ៏ស្រស់​ស្អាតដែលបានទទួល​យកនាវា​ Westerdam អោយចូលចតនៅ​កំពង់ផែ​។ លោក​ Donald Trump បានបន្ថែមថា​ សហរដ្ឋអាមេរិក​នឹងចងចាំ​អំពើ​ល្អរបស់អ្នក​ (​ កម្ពុជា​ )​ ។

នៅយប់ថ្ងៃទី​ ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ រាជរដ្ឋាភិបាល​ បានសម្រេច​អនុញ្ញាត​អោយនាវា​ Westerdam ចូលចតក្នុងបុព្វហេតុមនុស្សធម៌ដោយគ្មានការរេីសអេីងពូជសាសន៍​។ ការសម្រេច​ចិត្ត​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ ទទួល​បាន​ការគាំទ្រ​ និង​ កោតសរសើរ​ជាសកលតែម្ដង​ ។