បេះដូងចិត្តធម៌! គ្រាន់តែដឹងថាប្អូនស្រីឆេះសៀវភៅ ឆេះផ្ទះអស់គ្មានសល់ ថៅកែស្រីទ្រីដាណា បានជួយឧបត្ថម្ភដល់ប្អូនស្រីគួរឲ្យអាណិតភ្លាម….

ប្រិយមិត្តអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ប្រាកដជាបានស្គាល់ហើយ ថៅកែស្រីចិត្តធម៌ ដែលដើរជួយមនុស្សជួបលំបាក ខ្វះខាតផ្សេងៗ គឺថៅកែស្រី ហាង ពេជ្រ ទ្រីដាណា ដែលនៅមុននេះ ថៅកែស្រី បាននាំយកថវិកា និងអំណោយជាគ្រឿងឧបភោគបរិភោគ ជូនទៅប្អូនស្រីម្នាក់ ដែលត្រូវភ្លើងឆេះផ្ទះ។

នេះបើយោងតាមហ្វេសប៊ុកថៅកែស្រីឈ្មោះ Dana Try បានរៀបរាប់ថា៖ «នាងខ្ញុំបានជួបប្អូនស្រីហើយពិតជាគួរឲ្យអាណិតខ្លាំងណាស់ប្អូនស្រីថាឆេះសៀវភៅនិងសម្លៀកបំពាក់ព្រមទាំងសម្ភារៈផ្សេងៗអស់ហើយគ្មានសល់អ្វីឡើយនៅសល់តែសម្លៀកបំពាក់មួយកំផ្លេរហ្នឹង»។

ប្រភពហ្វេសប៊ុក៖ Dana Try