សូមឲ្យអ្នកស្រីកូរ៉ូណា និងកូនប្រុសកូវីដ ធ្វើដំណើរចាកចេញពីកម្ពុជាដោយសុវត្ថិភាពទៅចុះ….

បងប្អូននៅលើបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងចំពោះជំងឺកូវីដ១៩ ដែលកំពុងរាលដាលពេញពិភពលោក ដោយម្ចាស់គណនីហ្វេសប៊ុក Sorie Fiya បានរៀបរាប់ថា៖

«អ្នកស្រីកូរ៉ូណា បាននាំបុត្រាកូវិដ ហោះចេញពីកម្ពុជាមុននេះបន្តិចហើយ ពីព្រោះអ្នកស្រីបានបញ្ជាក់ប្រាប់ថាអាកាសធាតុនៅកម្ពុជាមិនអំណោយផលដល់ការដើរកំសាន្តសំរាប់អ្នកស្រីនឹងកូនប្រុសសំណព្វចិត្តកូវិដទេ ដូច្នេះសូមអ្នកស្រីធ្វើដំណើរដោយសុវត្ថិភាព»។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន១២ករណីហើយ ដោយក្នុងនោះមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម

ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ

ទី១១៖ បុរសខ្មែរឥស្លាម នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសខ្មែរឥស្លាម អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។