សូមជួយស៊ែរម្នាក់១ផង មង្គលការមួយត្រូវផ្អាកបណ្ដោះអាសន្ន ដើម្បីរក្សាសុវត្ថិភាពជូនភ្ញៀវទាំងអស់ជៀសផុតពីCOVID-19…

បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Mai Amy ដែលបង្ហោះពីការរៀបចំមង្គលការជាបណ្ដោះអាសន្នសិន ថា៖ «តាំងនាមខ្ញុំទាំងពីរនាក់ជាម្ចាស់កម្មវិធីមង្គលការដែលត្រូវប្រព្រឹត្តនៅថ្ងៃទី២១និង២២ខែមីនាឆ្នាំ២០២០ខាងមុខនេះនៅភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង

សូមជូនដំណឹងដល់ភ្ញៀវកិត្តិយសទាំងអស់ថា មង្គលការរបស់យើងខ្ញុំត្រូវផ្អាកជាបណ្តោះអាសន្ន ហើយពិធីមង្គលការយើងខ្ញុំនឹងជម្រាបជូននៅពេលក្រោយ ដើម្បីរក្សាសុវត្ថិភាពបងប្អូនទាំងអស់គ្នាជៀសផុតពីជំងឺCovid19 ដែលកំពុងតែផ្ទុះផុសផុលពេញពិភពលោក។

ហើយសូមជូនពរបងទាំងអស់គ្នាជួបតែសុខសុវត្ថិភាពគ្រប់ ហើយការពារសុខភាពឲ្យបានល្អទាំងអស់គ្នា។ហើយសូមជួយSharesម្នាក់១ផង សូមអរគុណ។ »