បើកូនម៉ាក់មានបញ្ហាអ្វី ម៉ាក់ត្រូវតែមានមោទនភាពលើកូន ក្នុងនាមជាពេទ្យម្នាក់ ស្គាល់តួនាទីខ្លួនឯង🙏🙏🙏(មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង)

ម្ចាស់គណនីហ្វេសប៊ុក Menghak Ngoun៖ ម៉ាក់ខ្ញុំគាត់សួរខ្ញុំមិចហេីយកូន ម៉ាក់លីថា គេផ្ទុះ កូរូណា កូនត្រូវប្រយ័ត្នណា កូនកុំសូវប៉ះពាល់ជាមួយអ្នកជំងឺពេក ហេីយ ខ្ញុំឆ្លេីយទៅម៉ាក់វិញថា អត់អីទេម៉ាក់ ខ្ញុំ ជាគ្រូពេទ្យខ្ញុំមានតួរនាទី មេីលថែរក្សា ការពារអ្នកជំងឺ អោយជាសះស្បេីយ

ទៅតាមបច្ចេកទេសវិជ្ជសាស្រ្ត តែ បេីខ្ញុំមានបញ្ហាអ្វី ម៉ាក់ត្រូវតែ មានមោទនភាពលេីកូន ដែលមានកូនធ្វេីជាពេទ្យ ហេីយស្គាល់តួនាទី ជាពេទ្យ។ ដល់ម៉ោងទៀតហេីយ មេីលគាត់លែងស្គាល់ហេីយ,​ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មានពាក្យអីជូនពរនឹងលេីកទឹកចិត្តគាត់ទេ ក្រុមគ្រូពេទ្យសំរុក គ្រប់មន្ទីរពេទ្យ ️សូមអោយក្រុមពេទ្យទាំងអស់មានសុខភាពល្អ️ អគុណសំរាប់ការលះបង់របស់គ្រូពេទ្យគ្រប់ផ្នែក️

ជាចុងក្រោយសូមបងប្អូនធ្វេីការ ការពារនឹង អនាម័យ អោយស្រមស្របទៅនឹង សារាចរណ៌របស់ក្រសួងសុខាភិបាល នឹងអង្គការ សុខភាពពិភពលោក WHO
សូមប្រជាជនខ្មែរ រួមគ្នាសាមគ្គីគ្នា ជាធ្លុងមួយ ដេីម្បីប្រយុទ្នប្រឆាំង នឹងជំងឺថ្មីCovid 19 នេះ កុំអោយកេីតមានបន្តលេីទឹកដីរបស់យេីង ស៊ូស៊ូ។

ប្រភព៖ Menghak Ngoun