អាសូរណាស់អ៊ុំស្រីណាស់ គ្មានលុយទិញម៉ាស់ទេ បានត្រឹមយកថង់ប្លាស្ទិកជំនួស សុំកុំលក់ម៉ាស់ថ្លៃពេក….

បងប្អូនប្រាកដជាដឹងហើយថា ជំងឺកូរ៉ូណា ឬកូវីដ១៩ កំពុងតែរីករាលដាលពេញពិភពលោក ដែលនាំឲ្យតម្លៃម៉ាស់ និងអាល់កុល នៅលើទីផ្សារកំពុងហក់ឡើងយ៉ាងខ្លាំង។ ខណៈប្រទេសកម្ពុជាយើង ក៏កំពុងតែរាលដាលផង តម្លៃម៉ាស់ និងអាល់កុល ក៏មានតម្លៃខ្ពស់។ សំណួរសួរថា ចុះបើអ្នកអត់់វិញ តើគាត់បានលុយណាមកទិញម៉ាសទៅ បើរកតែលុយទិញអង្ករមិនចង់បានផង?

ជាក់ស្ដែងរូបថត១សន្លឹក ដែលត្រូវបានគេបង្ហោះពេញបណ្ដាញសង្គមហ្វេសប៊ុក គឺបានរៀបរាប់ថា៖ ដោយសារកត្តាជីវភាព ស្របពេល កូវីដ១៩ អុកឡុក រីឯអ្នកលក់ម៉ាស់មួយក្តាប់តូចឈ្លាតពេលចាក់ ក ពលរដ្ឋគ្នាឯង អុំស្រីសម្រេចចិត្ត យកថង់ប្លាស្ទិកជំនួសវិញ ។

សុំទោសអុំស្រីម្ចាស់រូប ចំពោះរូបមួយសន្លឹកនេះ។
Cr: ទ្រី វិឆ្ឆិកា