ធម៌ក្ដៅម្ដង! អប់រំណែនាំកុំឲ្យដាក់សំភារៈលើផ្លូវសាធារណៈ មិនព្រមស្ដាប់ ផ្គើនថែម រដ្ឋបាលក្រុងព្រះសីហនុ បានដកហូតសំភារៈទាំងនោះតែម្ដង….

មិនអនុញ្ញាតិ អោយដាក់រាល់គ្រប់សម្ភារៈ របស់របរ យាន្ដជំនិះគ្រប់ប្រភេទ នៅលើផ្លូវសាធារណៈនោះឡើយ។ ផ្លូវគឺសម្រាប់ធ្វើដំណើរ មិនមែសំរាប់ដាក់សម្ភារៈ របស់របរ យាន្ដជំនិះចតនោះទេ។ សំភារៈដាក់លើផ្លូវសាធារណៈ ក្រោយពីអប់រំណែនាំ មិនអនុវត្តតាម ហើយដាក់សំភារៈបន្ថែម ផ្គើននឹងការណែនាំ

រដ្ឋបាលក្រុងព្រះសីហនុ គឺវិធានការណ៍បានដកហូតសំភារៈមួយចំនួន ចំពោះការដ្ឋាន ស្ថិតនៅមុខផ្លូវបណ្តោយ សណ្ឋាគារសុខា សង្កាត់៤ ក្រុងនិងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៨ ខែមីនាឆ្នាំ២០២០ ។

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ