ប្រយ័ត្នទាំងអស់គ្នា អនុក្រឹត្យ​ថ្មីចេញហើយ! ​បើក​ឡាន​អត់​ប័ណ្ណ​បើក​បរ ​​ផាក១​លាន​២​សែន​រៀល​ ជិះ​ម៉ូតូ​អត់​មួក ​៦​ម៉ឺន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ដោយធ្វើការកែសម្រួលនូវអនុក្រឹត្យ ស្តីពីការពិន័យអន្តរកាលណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។

អនុក្រឹត្យថ្មីនេះ បានកែប្រែនូវមាត្រមួយចំនួន ដូចជាមាត្រា៦ មាត្រា៧ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៣ មាត្រា១៤ និងឲមាត្រា១៥ នៃក្នុងជំពូកទី៣ ពាក់ព័ន្ធបទល្មើស និងចំនួនទឹកប្រាក់ត្រូវពិន័យ នៃអនុក្រឹត្យលេខ៤៤ អនក្រ បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧៕

​អនុក្រឹត្យ ថ្មីនេះ​សម្រេច​បង្កើន​ប្រាក់​ពិន័យ​លើ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ ក្នុងនោះ អ្នកធ្វើដំណើរ​តាម​ម៉ូតូ ដែល​មិន​ពាក់មួក​សុវត្ថិភាព ឬ​ម៉ូតូ​មិនមាន​កញ្ចក់​មើល​ក្រោយ ត្រូវ​ពិន័យ​ទាប​បំផុត ៦​ម៉ឺន​រៀល រីឯ​ឡានពិន័យ​ទាប​បំផុត ៧៥០០០ រៀល​។ បើ​បើកបរ​យានយន្ត ក្នុង​ភាពស្រវឹង ត្រូវ​ពិន័យ ចាប់ពី ១​លាន​រៀល ដល់ ៤​លាន​រៀល​។​

អ្នក​បើកបរ​យានយន្ត​ដោយគ្មានបណ្ណបើកបរ ឬ​ក្នុងរយៈពេល​ដែលបណ្ណ​បើកបរ​ត្រូវបាន​ដកហូត ព្យួរទុក ឬទុកជាមោឃៈ ត្រូវពិន័យ​ដូចតទៅ៖ ទឹក​ប្រាក់​ចំនួន ១ ២០០ ០០០ រៀល សម្រាប់​យានយន្តធុនស្រាល ទឹកប្រាក់​ចំនួន ២ ៤០០ ០០០ រៀល សម្រាប់​យានយន្ត​ធុនធ្ងន់។

​សូម​រម្លឹកថា ច្បាប់​ចាស់ បាន​ពិន័យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍ ដោយ​ម៉ូតូ​ត្រឹមតែ ១៥០០០​រៀល ដូចជា មិន​ពាក់មួក​សុវត្ថិភាព ឬ​ម៉ូតូ មិនមាន​កញ្ចក់​មើល​ក្រោយ ជាដើម​។ រីឯ​រថយន្ត​វិញ គឺ​ពិន័យ​ចាប់ពី ២៥០០០ រៀល​ឡើងទៅ ចំពោះ​អ្នកបើកបរ ឬ​អ្នក​អង្គុយ​កៅអី​ខាងមុខ មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​។​ ព័ត៌មានលម្អិតសូមអានអនុក្រឹត្រខាងក្រោម៖