អបអរសាទរ! ពលរដ្ឋខ្មែរ ៣នាក់ ឆ្លងកូវីដ១៩ នៅកូរ៉េខាងត្បូង ជាឡើងវិញហើយ…

ពលរដ្ឋ​ខ្មែរ​ ៣​ នាក់​ ឆ្លង​កូវីដ​ ១៩​ នៅ​កូរ៉េ​ខាងត្បូង​ ជាវិញហេីយ​ សូមអបអរសាទេ​ បើតាមព័ត៌មាន ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។ ស្ថានទូតខ្មែរប្រចាំនៅប្រទេសកូរ៉េ បាន​បញ្ជាក់ថា «ពួកគាត់ បានរៀបចំបែបបទ ដើម្បីចេញពីមន្ទីរពេទ្យតាំងពីព្រឹកមិញ ហើយឥឡូវអ្នកទាំង៣ បានមកដល់ផ្ទះដោយសុវត្ថិភាព។គ្រូពេទ្យបានផ្តាំថា ក្នុងករណីពេលត្រឡប់មកផ្ទះវិញ ក្នុងមួយសប្ដាហ៍នេះ ប្រសិនបើមានអាការចេញជារោគសញ្ញាជំងឺនេះឡើងវិញ ត្រូវផ្ដល់ដំណឹងទៅពេទ្យ ដើម្បីពិនិត្យបន្តទៀត»។

ក្នុងចំណោមអ្នក​ទាំង៣នោះ គឺម្នាក់ជាស្រ្តី អាយុ២៣ឆ្នាំ បានឆ្លងកូវីដ-១៩ ពីស្វាមីរបស់នាង ជាជនជាតិកូរ៉េ ហើយម្នាក់ទៀត ជាស្រ្តីអាយុ៤៦ឆ្នាំ ដែលជាម្តាយរបស់នាង និង កូនប្រុស (កូនកាត់) អាយុជាង៣ខែរបស់នាង ក៏ឆ្លងពីស្វាមីដែរ។

ប្រភព៖ Pheng Vannak News