ក្ដៅៗ៖ យ៉ាងហោចណាស់ សម្លាប់មនុស្ស ១១នាក់ ក្នុងហេតុការណ៍លេចធ្លាយឧស្ម័នពុលចេញពីរោងចក្រគីមី​ នៅភាគខាងត្បូងឥណ្ឌា​….

« ការលេចធ្លាយឧស្ម័នពុលចេញពីរោងចក្រគីមី​ ភាគខាងត្បូងឥណ្ឌា​ សម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់និងរាប់រយនាក់បញ្ជូនទៅពេទ្យបន្ទាន់​ »

ញ៉ូដេលី:​ ឧប្បត្តិហេតុនេះកេីតឡេីងនៅវេលាម៉ោង​ ៣:៣០នាទី​ ​ថ្ងៃទី​០៧​ ខែឧសភា​ ឆ្នាំ​២០២០​ ធ្លាយឧស្ម័នគីមីពុលម្យ៉ាងចេញពីរោងចក្រ​គីមី​មួយ​ជា​របស់​ក្រុមហ៊ុន​LG POLYMERS នៅជាយក្រុងតំបន់ឧស្សាហកម្ម​និង​កំពង់​ផែ​វី​សាខា​ប៉ាត​ណា​ម ក្នុង​រដ្ឋ​ អាន​ដ្រា​ ​ប្រា​ដេ​ស្ត​ បង្កជាសោដនាដកម្មយ៉ាងរន្ធត់មានអ្នក់ស្លាប់​ ១១នាក់​ មនុស្ស​

ជាង១៥០នាក់ត្រូវបញ្ជូនទៅពេទ្យបន្ទាន់​ ចំណែក​២៥នាក់​ផ្សេងទៀត​ប្រេីឧបករណ៍ជំនួយដង្ហេីម​ យោងតាមសម្តីរបស់​លោក​ ប្រាដន​ អគ្គនាយក​អង្គភាពជាតិទប់ស្កត់គ្រោះមហន្ដរាយ​ ក្នុងសន្និសីទ​សារព័ត៌មាន​នៅទីក្រុងញ៉ូដេលី។

អាជ្ញាធរ​ក្នុងតំបន់បាន​ជម្លៀស​ប្រជាពលរដ្ឋជាង​​៣.០០០​ ទៅ​៤.០០០​នាក់ ចេញពី​បណ្ដា​ភូមិ​ស្ថិត​នៅ​ក្នុង​រង្វង់​ ៣​គីឡូម៉ែត្រ​ជុំវិញ​រោងចក្រ​នោះ​ មូលហេតុ​ដែលធ្លាយចេញឧស្ម័នគីមីមកពីបញ្ហាបច្ចេកទេស។