សូមជួយស៊ែរបន្តផង🙏🙏🙏 រដ្ឋបាលក្រុងព្រះសីហនុ មិនអនុញ្ញាតឲ្យរថយន្តប្រភេទដឹកធ្ងន់ បើកបរឡើងចុះចំណោត ត្រង់ចំណុចពីអូរពីរ ក្នុងចន្លោះសង្កាត់លេខ១ និងសង្កាត់លេខ៤ ឡើយ ព្រោះដើម្បី….

បើយោងតាមហ្វេសប៊ុកឈ្មោះ ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះឲ្យដឹងថា៖ មិនអនុញ្ញាតអោយប្រភេទរថយន្ដដឹកធ្ងន់ រថយន្ដដឹកដី បន្ដបើកបរឡើងចុះចំណោត ត្រង់ចំណុចពីអូរពីរ ក្នុងចន្លោះសង្កាត់លេខ១ និងសង្កាត់លេខ៤ តទៅទៀតទេ ដើម្បីបង្ការ និងទប់ស្កាត់ការបង្ករគ្រោះថ្នាក់ណាមួយដែលមើលមិនឃើញ ។

រដ្ឋបាលក្រុង នឹងរឹតបន្ដឹងការធ្វើចរាចរណ៍ត្រង់ចំណុចនេះ ។ សូមចូលរួមគោរព និងអនុវត្ត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ។

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ