ក្នុងខែមេសា ឆ្នាំ២០២០ ចាប់បានរថយន្តដឹកលើសទម្ងន់ ២៩៨គ្រឿង និងពិន័យជាង ៥រយលានរៀល

យោងតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះឲ្យដឹងថា៖ ក្នុងខែមេសា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត

ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៩៨គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥០៥,៧០០,០០០ រៀល។

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT