ពិតអាណិតណាស់😭😭😭 ផ្ទះឆេះគ្មានសល់ ស្លាប់ទាំងម្ដាយទៀត ពេលនេះសល់តែសំបកខ្លួនទេ….

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយថៅកែស្រីទី្រ ដាណា ចិត្តធម៌ ដែលតែងតែជួយដល់បងប្អូនដែលខ្វះខាត ជាក់ស្ដែងគាត់ក៏បានជួយបន្ថែមទៀត ដល់គ្រួសារមួយដែលត្រូវភ្លើងឆេះផ្ទះអស់ និងស្លាប់ទាំងម្ដាយទៀត។

នេះបើយោងតាមហ្វេសប៊ុកថៅកែស្រី បានបង្ហោះរឿងរ៉ាវគួរឲ្យសង្វេគនេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ថា៖ «អាណិតគាត់ ឆេះផ្ទះអស់ ស្លាប់ទាំងម្ដាយទៀត គេឃើញគាត់សង្វេគពេកគ្មានសល់អី មកប្រាប់ខ្ញុំ 😢😢😢 មើលទៅខ្លោចចិត្តមែន ថ្ងៃសុក្រនេះ ឱ្យក្រុមការងារយកអំណោយ ទៅជួយសម្រាលការលំបាកគាត់ខ្លះ 😟

រឿងឆេះផ្ទះនេះ គួរឱ្យខ្លាចណាស់ គ្មានសល់អីទេ សល់តែសំបកខ្លួន ហើយភ្លាមៗចឹង មានកម្លាំងពីណា ទៅរកស៊ី ធ្វើការវិញនោះ។ ប្រយ័ត្នទាំងអស់គ្នា ណាបងប្អូន ឃើញចឹងៗ ចេះតែខ្លាច 😟😟»។

ប្រភព៖ ទ្រី ដាណា Dana Try