ជួយស៊ែរបន្តផង! លោកជំទាវ ឱ វណ្ណឌីន​ ប្រាប់ឲ្យពលរដ្ឋរស់នៅខេត្តកំពត កុំព្រួយបារម្ភ ពីព្រោះករណីវិជ្ជមាន COVID-19​ មិនមែនរកឃើញនៅខេត្តកំពតទេ…

ភ្នំពេញ៖ មុននេះបន្តិចនាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ​បានបញ្ជាក់ជាថ្មីម្ថងទៀតថា ករណីដែលបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានផ្ទុកវីរុស COVID-19 មិនមែនរកឃើញនៅខេត្តកំពតទេ គឺគាត់ជាអ្នកដំណើរវិលមកពីហ្វីលីពីន ហើយគាត់មានគេហដ្ឋាននៅខេត្តកំពត

លោកជំទាវបានជម្រាបទៀតថា យើងរកឃើញគាត់មានផ្ទុក COVID-19 ពេលដែលគាត់មកដល់អាកាសយានដ្ឋានកម្ពុជា ដោយគាត់មិនទាន់ទៅដល់ផ្ទះនោះទេ ដែលយើងមិនទាន់ឲ្យចេញទៅណានោះទេ ឥឡូវគាត់ត្រូវរៀបចំបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហើយ។ គួររំលឹកថា នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា

បានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ថ្មី ១ករណីទៀត​ ដែលបានកើតឡើងលើបុរសម្នាក់ អាយុ២៦ឆ្នាំ ដែលមានទីលំនៅ នៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ គឺជាអ្នកដំណើរដែលបានវិលត្រឡប់ពីប្រទេសហ្វីលីពីន មកកាន់ប្រទេសកម្ពុជាវិញ ដោយបន្តជើងហោះហើរពីសារធារណរដ្ឋកូរ៉េ កាលពីវេលាម៉ោង២២០០យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ៕