ឪពុកម្ដាយត្រូវប្រយ័ត្នផង! សំណាងណាស់មកពេទ្យទាន់ ក្មេងតូចអាយុ៩ខែ ស្លាក់ឆ្អឹកជ្រូកជាប់ក្នុងបំពង់ខ្យល់ ធ្វើឲ្យថប់ស្ទះដង្ហើម….

វាជារឿងមួយសំណាងខ្លាំងណាស់ ដែលក្រុមគ្រួសារនាំក្មេងតូច មកមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញទាន់ពេលវេលា ក្នុងការសង្គ្រោះក្មេងតូចដែលមានបញ្ហា ស្លាក់ឆ្អឹងជ្រូកធ្ងន់ធ្ងរ ដូច្នេះសូមឲ្យឪពុកម្ដាយ មេត្តាប្រុងប្រយ័ត្នទាំងអស់ ព្រោះគ្នានៅតូចណាស់​ កុំឲ្យញ៉ាំអីផ្ដេសផ្ដាសឲ្យសោះ។

នេះបើយោងតាមហ្វេសប៊ុកឈ្មោះ Dr. Beat Richner បានបង្ហោះរៀបរាប់ថា៖ «ក្មេងតូចអាយុ9ខែ ព្យាបាលនៅពេទ្យខេត្តក្រចេះ ៣ថ្ងៃ មានសភាពធ្ងន់ធ្ងរបំផុត បញ្ជូនមកពេទ្យគន្ធបុប្ផាភ្នំពេញទាន់ពេល ដោយថប់ស្ទះដង្ហើម បណ្តាលមកពីស្លាក់ឆ្អឹងជ្រូក ដោយចៃដន្យ ជាប់ក្នុងបំពង់ខ្យល់ទងសួតធំ។ អរគុណដល់ក្រុមវេជ្ជបណ្ឌិតឯកទេសយើង ដែលបានឆ្លុះទងសួតទាញ»។

ប្រភព៖ Dr. Beat Richner