អំពើល្អមិនសាបសូន្យ🙏🙏 ថៅកែស្រីទ្រី ដាណា គ្រាន់តែលឺថា លោកយាយភរិយាលោកតា ស៊ីន ស៊ីសាមុត ឈឺ ក៏ស្កាត់មកសួរសុខទុក្ខ និងជូនថវិកាគាត់ចំនួន ៣០០០ដុល្លារ….

យោងតាមហ្វេសប៊ុកថៅកែស្រី ទ្រី ដាណា បានបង្ហោះរៀបរាប់ថា៖ បងប្អូនស្គាល់ទេ លោកយាយ ជាប្រពន្ធលោកតា ស៊ីន ស៊ីសាមុត កំពុងរស់នៅក្នុងផ្ទះចាស់បុរាណមួយនៅស្ទឹងត្រែង ❤️❤️ គាត់រៀបរាប់ប្រវត្តិឱ្យស្ដាប់ ទាំងការតែងចម្រៀងរបស់លោកតា ទាំងប្រវត្តិស្នេហា មានអារម្មណ៍ថាស្រណោះគាត់ណាស់ 😢😢

លឺថា លោកយាយឈឺ ក៏ស្កាត់មកសួរសុខទុក្ខគាត់ និងជូនថវិកាគាត់ 3000$ ដើម្បីជាការតបស្នង និងដឹងគុណ ចំពោះអ្វីដែលលោកតាបន្សល់ទុក។ សង្ឃឹមលោកយាយ ឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួន 🙏🙏

ខ្ញុំនៅក្មេងទេ កើតមិនទាន់ជំនាន់លោកតាទេ តែពេលស្ដាប់លោកតាច្រៀង មានអារម្មណ៍ថាពីរោះ ស្រលាញ់ជាប់ចិត្ត ហើយក៏យកបទខ្លះមកច្រៀងឡើងវិញ គ្មានបំណងចង់រកប្រាក់ចំណេញ មួយកាក់ មួយសេនណា ពីចម្រៀងគាត់ទេ មានតែការគោរពស្រលាញ់ ហើយចង់រំលឹកអ្វីដែលគាត់បន្សល់ទុកប៉ុណ្ណោះ។
លោកយាយ ថាអរគុណចៅណាស់ ដែលមកលេង លឺហើយរំភើបចិត្តណាស់

ប្រភព៖ ទ្រី ដាណា Dana Try