ពិតជាគួរឲ្យសោកស្ដាយណាស់😭 ទើបតែស្មគ្រ័ចិត្តបម្រើជាតិបានបីខែជាង បែរជាបាត់ជីវិតទាំងវ័យក្មេង ព្រោះតែអាការៈ….

យោងតាមហ្វេសប៊ុកផេក ABC Cambodia បានបង្ហោះរៀបរាប់ថា៖ 😭ពិតជាគួរឲសោកស្ដាយខ្លាំងពលទាហានម្នាក់បានស្លាប់បាត់បង់ជីវិតទាំងខ្លួននៅក្មេង និងទើបតែស្មគ្រ័ចិត្តបម្រើជាតិទើបតែបានបីខែជាងប៉ុណ្ណោះ😭

ពលទាហានដែលទទួលមរណភាពឈ្មោះ សុំ ចាន់វាសនា អាយុ 22 ឆ្នាំ ដោយគាត់បានទទួលមរណភាព កាលពីព្រឹកមិញនេះ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដែលជាហេតុធ្វើឲ្យក្រុមគ្រួសាររបសគាត់មានទុក្ខជាទម្ងន់ ព្រោះតែអាការៈម្យ៉ាង បានទាញយកជីវិតរបស់គាត់ទៅ (បឋមពីសាច់ញាតិ)ដោយសារតែខ្យល់គរស្លាប់

បច្ចុប្បន្នសពយកមកដល់លំនៅដ្ឋានហើយ ដែលមានទីតាំងនៅភូមិ អន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

ប្រភព៖ ABC Cambodia