ពិតជាសង្វេគណាស់ ទិដ្ឋភាពវាលកប់សពអ្នកជំងឺកូវីដ១៩ នៅប្រទេសប្រេស៊ីល😭….

វាលកប់សពអ្នកជំងឺកូវីដ-១៩នៅប្រេស៊ីលអ្នកស្លាប់កើនឡើងដល់ជាង៧ម៉ឺននាក់ និងអ្នកឆ្លងកើនដល់ជាង១លាន៨០ម៉ឺននាក់ក្នុងល្បឿនលឿន(ឆ្លងជាង២ទៅ៣ម៉ឺននាក់ក្នុង១ថ្ងៃ) ខណៈដែលអាមេរិកកើនអ្នកឆ្លងដល់ជាង ៣លាន ៣៥ម៉ឺននាក់និងអ្នកស្លាប់កើនដល់ជាង ១៣ម៉ឺននាក់ឯណោះ (ឆ្លងជាង៥ទៅ៦ម៉ឺននាក់រៀងក្នុង១ថ្ងៃ)

ពិភពលោកសរុបអ្នកឆ្លងជាង១៣លាននាក់ ស្លាប់ជាង៥៧ម៉ឺននាក់ សម្ទុះឆ្លង១ថ្ងៃដល់ទៅជាង១៩ម៉ឺននាក់ គ្មានពិធីសាសនាបុណ្យសពទៀតទេនៅប្រេស៊ីល សមាជិកគ្រួសារមានរយៈពេលតែ១០នាទីដើម្បីបង្ហាញក្ដីសោកសង្រែងគោរពនិងលាគ្នាជាចុងក្រោយចំពោះសពដែលបានស្លាប់ដោយសារកូវីដ១៩

ពិភពលោកមិនទាន់បានធូរស្រាលដោយសារកូវីដម្ដងណាឡើយ គឺមានតែខ្លាំងឡើងៗ សម្ទុះកាន់តែលឿនឡើងៗ។ ដរាបណាមិនទាន់រកឃើញវ៉ាក់ស៊ាំងឬថ្នាំព្យាបាលដោយផ្ទាល់ណាមួយ សូមប្រជាជនខ្មែរប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត កុំមើលស្រាលកូវីដ-១៩។

ប្រភព៖ Patrick Tola