ប្អូនស្រី😭🙏 ជានិស្សិតកំពុងសិក្សាឆ្នាំទី៣ កំពុងព្យាបាលមហារីកដំណាក់កាលទី៣ ត្រូវការបាញ់កាំរស្មីចំនួន ២៥ ដង ដោយម្តងចំណាយចន្លោះពី ៦០ ទៅ ៨០ ដុល្លារ តែពេលគ្នារត់លែងរួចហើយ….

សូមជម្រាបជូនសិស្ស និស្សិតនិងសាធារណជនឲ្យបានជ្រាបថា និស្សិតឈ្មោះ អាន សោភ័ណ កំពុងសិក្សាឆ្នាំទី ៣ នៃដេប៉ាតឺម៉ង់ភាសាថៃ កំពុងព្យាបាលជំងឺមហារីកដំណាក់កាលទី ៣។ ប្អូនស្រីបានកើតជងឺមហារីកត្រង់ ៣​ ចំណុចសំខាន់គឺ

ក្រពះ តម្រងនោម និង លំពែង។ ដោយបញ្ហាកង្វះខាតថវិកាខ្លាំង ប្អូនស្រីត្រូវបង្ខំចិត្តចេញពីមន្ទីរពេទ្យ ដែលពេទ្យទាមទារឲ្យព្យាបាលបន្ត។ ប្អូនស្រីមានទីលំនៅរបស់គាត់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយសព្វថ្ងៃប្អូនស្រីនិងម្តាយបានជួលផ្ទះគេនៅភ្នំពេញ ដើម្បីបន្តការសិក្សា។

ស្ថានភាពជំងឺរបស់ប្អូនស្រីស្ថិតក្នុងដំណាក់កាលនេះត្រូវការបាញ់កាំរស្មីចំនួន ២៥ ដង ដោយម្តងចំណាយចន្លោះពី ៦០ ទៅ ៨០ ដុល្លារ ដោយមិនរួមកន្លែងស្នាក់នៅនិងអាហារ និងដំណាក់កាលបន្តបន្ទាប់ទៀត។ អាស្រ័យដូចនេះសូមសិស្ស និស្សិត និងសប្បុរសជន អាចជួយប្អូនស្រីតាមលទ្ធភាព

ដើម្បីឲ្យប្អូនស្រីអាចបន្តការព្យាបាលបានជាសះស្បើយ។ សិស្ស និស្សិត និងសប្បុរសជនអាចទាក់ទងគាត់ដោយផ្ទាល់តាមរយៈទូរសព្ទលេខ 0966865933 ឬ ABA account: 000991036 , AN SOPHORN សូមជួយចែករំលែក ដើម្បីជីវិតប្អូនស្រីផង# សូមអរគុណ

ប្រភព៖ Department of Thai, IFL, RUPP