ស្អាតខប់ៗ! លោកអភិបាលស្រុក បង្ហាញគំរូធុងសំរាម និងសូមឲ្យបងប្អូនជួយបញ្ចេញមតិ មុននឹងបន្តអនុវត្តគម្រោងនេះ

ប្រិយមិត្តប្រាកដជាបានស្គាល់លោកអភិបាលស្រុកបន្ទាយស្រី ដែលមុននេះបន្តិចតាមរយៈលោកដែលមានឈ្មោះ ឃឹម ហ្វីណង់ – Khim Finan បានបង្ហោះពីធុងសំរាមដ៏ស្រស់ស្អាត អមជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ឈប់លេងហើយ! ធុងសំរាមក៏ធុងសំរាមទៅ! តែឥឡូវនេះចង់ដឹងវិញម្តងថា ស្រលាញ់ម៉ូដណាជាង?

ថាតើមានអ្វីគួរអោយកែលម្អទេ? ជួយចុច like លើរូបដែលចូលចិត្តផង! ខ្ញុំនឹងផ្តល់ពត៌មានពិស្តារពីគោលបំណង ហេតុផល យន្តការគ្រប់គ្រង និងផែនការលម្អិតតាមក្រោយ តែពេលនេះចង់ទទួលបាន”យោបល់ត្រលប់”

និងមតិចូលរួមលើ”គំរូធុងសំរាម”ទាំងនេះសិន មុននឹងបន្តអនុវត្តគម្រោង។ សង្ឃឹមថាបងប្អូនទាំងអស់នឹងចូលរួមផ្តល់មតិអោយបានច្រើន។ “រួមគ្នាគិត”ទើបមានតម្លៃ! #ធុងសំរាមសហគមន៍ | #ព្រះដាក់ភូមិគំរូ | #ភូមិបេតិកភណ្ឌ»