ដំណឹងល្អ ព្រឹកនេះ ក្រសួងប្រកាសថា មានករណីព្យាបាលជាសះស្បើយ ៣២នាក់ ខណៈរកឃើញវិជ្ជមានកូវីដ១៩ ០១នាក់….

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ករណីព្យាបាលជាសះស្បើយ ៣២នាក់ និងករណីវិជ្ជមានកូវីដ១៩ថ្មី ០១នាក់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។ គិតត្រឹមម៉ោង ០៧ព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានអ្នកជាចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស ចំនួន ១៩៦នាក់ ក្នុងចំណោមអ្នកមានវីរុសកូវីដ ចំនួនសរុប ២៤០នាក់

អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន ៤២នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ចំនួន២នាក់
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានខាងក្រោមនេះ៖

ប្រភពហ្វេសប៊ុកក្រសួងសុខាភិបាល