ដើម្បីកូន❤️ ទោះស្គម ធាត់ ស ខ្មៅ តារាចម្រៀងសួស វីហ្សា អត់ខ្វល់ទេ សំខាន់មានប្ដីចាំថ្នាក់ថ្នមដូចព្រះនាងទៅបានហើយ….

នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ តាមរយៈគណនីហ្វេសប៊ុកតារាចម្រៀងស្រី សួស វីហ្សា បានបង្ហោះរូបកំពុងពពោះអមជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «មានអារម្មណ៍ថាឥឡូវនេះពេលទៅផ្សារឺទៅណាមកណា រឺចូលរួមកម្មវិធីតូចធំនានា គឺខ្ញុំចាប់ផ្តេីមទទួលបានការមេីលលេីមេីលក្រោមពីមនុស្សអគតិមួយចំនួនតូច ដែលមេីលមកក្នុងទឹកមុខចំអក មេីលលក្ខណៈដូចឃេីញសត្វចម្លែក

មេីលហេីយខ្សឹបខ្សៀវពីការប្រែប្រួលរូបរាងនឹងការឡេីងគីឡូរបស់ខ្ញុំ ចង់ប្រាប់ថាខ្ញុំក៏មិនចង់ឡេីងគីឡូអញ្ចឹងដែរ គ្មានស្រីណាគេចង់ពពោះធាត់ដូចជ្រូក រឺពពោះស្គមដូចកុកទេ គ្មានស្រីណាចង់អាក្រក់ទេ តែធ្វេីមិចបេីសុខភាពវាប្រែប្រួលអញ្ចឹង តេីស្រីណាអាចកម្មង់បានថាពេលពពោះខ្ញុំត្រូវតែធាត់រឺខ្ញុំត្រូវតែស្គម????

ចឹងបានថា ពិបាកណាស់អារឿងផ្គាប់ភ្នែកញាត្តិនេះមួយ គឺផ្គាប់មិនត្រូវទេ..😫ស្គមពេកក៏ខុស ធាត់ក៏ខុស សពេកក៏ខុស ខ្មៅក៏ខុស 🙄តែដេីម្បីកូនខ្ញុំ ខ្ញុំនឹងរឹងមាំជានិច្ចតែចង់អ្នកណាថាអីថាទៅមិនសំខាន់ទេ អ្វីដែលសំខាន់បំផុតសំរាប់ខ្ញុំពេលនេះគឺ ប្តីខ្ញុំគាត់ស្រលាញ់ខ្ញុំកាន់តែខ្លាំង ពេលខ្ញុំពពោះគាត់ទុកខ្ញុំដូចព្រះនាង គាត់ថ្នមខ្ញុំដូចកែវនឹងយកចិត្តទុកដាក់ពីសុខភាពខ្ញុំនឹងកូនណាស់

ហេីយគ្រួសារខ្ញុំទាំងមូលក៏ពួកគាត់យកចិត្តទុកដាក់ជាមួយខ្ញុំបំផុតដែរ😍អញ្ចឹងអ្នកដែលភ្នែកត្រង់មាត់ត្រង់ទាំងឡាយអេីយ..ជួយៗអោយកំលាំងចិត្តអ្នកពពោះផងកុំត្រង់ៗពេកអី😅 ចាំសំរាលកូនហេីយ ចាំយេីងស្អាតវិញក៏បានដែរ មែនទេម៉ាក់ៗគ្នាយេីង..? 😅»