ចង្រៃពេកហើយ យកញញួ​រ ដែកស្បែង​ ដេីរវាយបំផ្លាញ​ សមិទ្ធិផលរួម​ ជាចង្អូរទឹក​ អស់​ ១២កន្លែង….

មុខមាត់ស្អាតប៉ុណ្ណឹងដែរ មិនគួរណាចង្រៃដល់ថ្នាក់នឹងសោះ ដើរយកញញួរ ទៅវាយបំផ្លាញ ទ្រព្យសម្បត្តិរួម ដែលកសាងឡើងដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ។

នេះបើយោងតាមគណនីហ្វេសប៊ុកឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានបង្ហោះរៀបរាប់កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នេះថា «មានជនចង្រៃ​ ម្នាក់ទៀតហេីយ​ យកញញួ​រ ដែកស្បែង​ ដេីរវាយបំផ្លាញ​ សមិទ្ធិផលរួម​ ជាចង្អូរទឹក​ អស់​ ១២កន្លែង​ ។ ពិតជាលំបាកយល់​»។

ប្រភពហ្វេសប៊ុក៖ គួចចំរើន/KuochChamroeun