សូមប្រុងប្រយ័ត្ន! រដ្ឋបាលខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅស្រុកអង្គស្នួល ស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ មេត្ដាត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់…

កណ្ដាល៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកណ្ដាល នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ដោយសារឥទ្ធិពលព្យុះជាបន្ដបន្ទាប់ និងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ដូច្នេះខេត្ដកណ្ដាលបានទទួលឥទ្ធិពលជំនន់ទឹកភ្លៀងពីខេត្ដកំពង់ស្ពឺ តាមស្ទឹងព្រែកត្នោត

ហើយធ្លាក់មកដល់ចំណុចសំណង់ទំនប់ទឹក៧មករា (កំពង់ទួល) ដែលមកដល់ពេលនេះ ទឹកមានកម្រិតកម្ពស់ខាងក្រោយ កម្ពស់៩.២០ម៉ែត្រ លើសពីកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន (៧ម៉ែត្រ) ដែលបណ្ដាលឲ្យទំនប់សណ្ដរស្ទឹងទាំងសងខាងក្នុងភូមិសាស្ដ្ររដ្ឋបាលរាជធានីភ្នំពេញ មានកម្រិតកម្ពស់ទឹកហូរលើខ្នងទំនប់សណ្ដរ។

ស្ថានភាពនេះ អាចបណ្ដាលឲ្យមានផលប៉ះពាល់ដល់ភូមិសាស្ដ្រខេត្តកណ្ដាល រួមមាន ក្រុងតាខ្មៅ ស្រុកអង្គស្នួល និងស្រុកកណ្ដាលស្ទឹង។ អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្ដកណ្ដាលសូមអំពាវនាវឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ទាំងបីខាងលើ មេត្តាត្រៀមបង្ការ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់។

សេចក្ដីជូនដំណឹងលម្អិតរបស់រដ្ឋបាលខេត្ដកណ្ដាល៖