ទីបំផុត! កម្មករប្រមូលសំរាម បានចេញប្រមូលសំរាមវិញហើយ នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ក្រោយទុកសំរាមចោលជាង១០ថ្ងៃ

កម្មករប្រមូលសំរាម បានចេញប្រមូលសំរាមវិញហើយ នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ក្រោយទុកសំរាមចោលជាង១០ថ្ងៃ។ ពួកគាត់ យល់ព្រមចូលធ្វើការវិញ បន្ទាប់ពីក្រុមហ៊ុន ស៊ីន ទ្រី និង សាលារាជធានីភ្នំពេញ បានរកដំណោះស្រាយជូនពួកគាត់ គឺយល់ព្រមតាមការទាមទាររបស់ពួកគាត់។

រូបនេះគឺកម្មករប្រមូលសំរាម កំពុងប្រមូលសំរាម នៅមុខរោងចក្រកាត់ដេរសម្លៀកបំពាក់ ដេនីម អ៊ែវឺន្យូ ស្ថិតនៅតាមបណ្តោយផ្លូវលេខជាតិ២ (សង្កាត់ចាក់អង្រែលើ)។

ប្រភព៖ Thmey Thmey