ក្មេងតូចកំសត់😭 ខួរក្បាលមិនអាចដំណើរការបាន សូម្បីតែយំ បៅ ឬធ្វើចលនាផ្សេងៗ ឯបៅទឹកដោះគោដោយសុងតាមច្រមុះ សង្ឃឹមថាអភូត្តហេតុកើតឡើង ជួយស៊ែរ🙏អោយសប្បុរសជនឃើញផង ព្រោះកំពុងខ្វះខាត…

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ពូ ណេត បានសរសេររៀបរាប់ថា៖ អូនវិសាលជាក្មេងម្នាក់ពេលដែលកើតមកមានបញ្ហា ហើយពេលបញ្ចូនទៅសង្រ្គោះបន្ទាន់អត់បានដាក់អុកស្សុីសែនអោយគ្នា

បណ្ដាលអោយគ្នាមានបញ្ហាខួរក្បាលតាំងពីពេលនឹងមករហូតមកដល់ពេលនេះខួរក្បាលអូនវិសាលមិនអាចដំណើរការបានទេ សូម្បីតែយំ បៅ រឺក៏ធ្វើចលនាផ្សេងៗ, អាអូនត្រូវបានព្យាបាលក្នុងICUតាំងពីកើតមករហូតដល់អាយុ2ខែ, មកដល់ពេលនេះអានអូនអាយុ4ខែហើយ ពេទ្យថាខួរក្បាលអាអូនងាប់កោសិកាហើយ

អ្វីដែលអាចធ្វើបានគឺរង់ចាំមើលអភូត្តហេតុកើតឡើង សង្ឃឹមថាខួរក្បាលអាអូននឹងវិវត្តន៏ទៅរកសភាពប្រក្រតិវិញនៅអនាគត ព្រោះពេលនេះអាអូននៅតូច កោសិកានឹងអាចលូតលាស់, សព្វថ្ងៃអាអូនបៅទឹកដោះគោដោយសុងតាមច្រមុះ ហើយស្ថិតក្រោមការមើលថែទាំរបស់យាយ និងម្ដាយមីងនៅផ្ទះដែលមានសភាពខ្វះខាត

(ខ្ញុំសូមមិននិយាយពីឪពុកម្ដាយអាអូនទេ). ជាចុងក្រោយយាយរបស់អាអូន និងខ្ញុំសូមលោកម្រាមដៃ១០អរគុណដល់បងប្អូនសប្បុរសជន ដែលបានចូលរួមជួយអាអូនទាំងអស់គ្នាអោយរកសុីមានបាន សុខសប្បាយ សំណាងល្អគ្រប់ៗគ្នា