មានគេសួរថា ម៉េចថៅកែស្រីចិត្តធម៌ ទ្រី ដាណា ធ្វើបុណ្យអត់យំដូចគេអញ្ចឹង ស្រាប់តែថៅកែស្រី ឆ្លើយតបវិញថា…

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយថៅកែស្រីចិត្តធម៌ ទ្រី ដាណា ដែលតែងតែជួយដល់បងប្អូនកំពុងជួបការខ្វះខាត ជាក់ស្ដែងក្នុងពេលទឹកជន់លិចនេះ ថៅកែស្រី បានដើរជួយ ដោយចំណាយថវិកាប្រមាណជា២០ម៉ឺនដុល្លារ ស្រាប់តែមានគេឆ្ងល់ថា ពេលថៅកែស្រី ធ្វើបុណ្យម៉េចបានអត់យំដូចគេអញ្ចឹង?

នេះបើយោងតាមការរៀបរាប់របស់ថៅកែស្រី ថា៖ «មានគេសួរខ្ញុំ ថាបងដាណា ពេលដែលបងធ្វើបុណ្យម៉េចបានបងអត់យំដូចគេអញ្ចឹង ខ្ញុំឃើញគេធ្វើបុណ្យចែកទានឃើញគេយំអោបគេរហូត ?

ខ្ញុំឆ្លើយទៅវិញថា ខ្ញុំអត់ចេះសំដែងទេ ហើយនៅពេលដែលខ្ញុំចែកទានគឺខ្ញុំតែងតែផ្ដល់ស្នាមញញឹមទៅ ទៅកាន់ពួកគាត់ជានិច្ច ដើម្បីឲ្យពួកគាត់យកគំរូតាមខ្ញុំរក្សារស្នាមញញឹម ប៉ុន្តែពេលណាដែលទឹកភ្នែកខ្ញុំស្រកទឹកភ្នែកគឺជួបនិងហេតុការដែលរន្ធត់ទើបខ្ញុំយំនិងស្រក់ទឹកភ្នែក

ព្រោះខ្ញុំជាមនុស្សរឹងមាំសម្រាប់ដឹកនាំមនុស្សជាច្រើនមុីននាក់ក្នុងដៃខ្ញុំមិនយកទឹកភ្នែកមកដាក់មុខឡើយ ហើយអ្នកដែលចែកទានស្រក់ទឹកភ្នែករហូតនោះ ប្រហែលគេធ្លាប់ជាតារាងសំដែងរឿងផងក៏ថាបាន សំរាប់ខ្ញុុំ រឹងមាំជានិច្ច💪»